ឈាម​ស្រែក​ស្បែក​ហៅ ចាប់បាន​ហើយ​ឃាតករ​ដែល​ចាក់​សម្លាប់​បុរស​ម្ចាស់ផ្ទះ​លក់​គ្រឿង បន្លាស់​រថយន្ត​នៅ​សៀមរាប​

1039
ចែករម្លែក

ដោយ : ​អង្គរតូច/ ​​សៀមរាប​ ៖ ឃាតករ​ដែល​ចាក់​សម្លាប់​បុរស ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់ខ្លួនបាន​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែមេសា​ ឆ្នាំ២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​។​

​មន្ត្រី​សមត្ថកិច្ច​បាន​បង្ហើបឲ្យដឹងថា ក្នុងខណ​:​នេះ​កំពុង​សាកសួរ​នៅឡើយ ពុំ​អាច​ទាន់​ផ្តល់​ព័​ត៌មាន​ជាក់លាក់​នោះទេ​។ តែ​ជន​រូបនេះ​មានឈ្មោះ​ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន ភេទ​ប្រុស​ឆ្នាំ​កំណើត១៩៩០ មាន​ទីលំនៅ​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ជននេះ​មានមុខ​របរ គួ​ជេរ​ដី​(​ជំនួញ​ដីធ្លី​)​។ ប៉ុន្តែ សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញថា ការចាក់សម្លាប់​ជនរងគ្រោះ ពី​សំណាក់​ជន​រូបនេះ​ផ្តើមចេញ​ពីអ្វី​នោះទេ​។​

​សូមបញ្ជាក់ថា បុរស់​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង​9​យប់​ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង​៧​ព្រឹក ​ថ្ងៃទី២៤​ខែ មេសា​។​

​ជនរងគ្រោះ​មាន ឈ្មោះ​ពិត បារាំង អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ​។ ក្រោយ​ធ្វើ​សកម្មភាព ឃាតករ​បាន​រត់គេច​ខ្លួន​បាត់ ។ ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់​។​

​ជាមួយគ្នា​នោះ​សមត្ថកិច្ច​ក៏បាន​នាំខ្លួន បុរស​ម្នាក់​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​ខាងលើ យកទៅ​សាកសួរ​ផងដែរ ដែលមាន​ឈ្មោះ​លឿ ភិ​រ៉ូ ឆ្នាំ​កំណើត​១៩៨៣ មាន​ទីលំនៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ឃាតករ​ចាក់​១​កាំបិត ចុង​ស្រួច​ចំ​បំពង់ក​ស្លាប់​តែម្តង​។ តែ​នៅ​មិនទាន់​សន្និដ្ឋានបានថា ឃាតករ​អាចមាន​គ្នា​ប៉ុន្មាន់​នាក់​នោះឡើយ​។ ក្នុងពេល​ពិនិត្យ​កន្លែងកើតហេតុ ឃើញ​មាន​ស្នាម​គាស់​ថតតុពីរ​ទៅ​បី​កន្លែង ដែល​ទំនងជា​គាស់​យក​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​សមត្ថកិច្ច​រកឃើញ​លុយ ប្រមាណ​ជាង​មួយ​លាន​រៀល នៅក្នុង​ថតតុ​ដែល​មិន​បានគាស់​។ ប្រភព​បន្តថា អំពើ​ឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ដោះចេញ​ជាមុន ឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ក៏ត្រូវ​ឃាតករ​យកទៅ​បាត់​ផងដែរ​។​

​អ្នករស់នៅ​ក្បែរ​ខាង​បាន​និយាយថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល គេ​ឃើញ​បុរស​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​កើតហេតុ មកឈរ​នៅមុខ​ផ្ទះ​រងចាំ​ថៅកែ​បើកទ្វារ​ដូច​ស​ប្តិ​មួយដង​។ លុះ​ពេល​ឃើញ​ទ្វារ​ចំហរ​បុរស​ខាងលើ ក៏បាន​ចូលទៅ​ក្នុងផ្ទះ​ហើយ​ឃើញ​ថៅកែ​របស់ខ្លួន ត្រូវគេ​សម្លាប់ ទើប​រូបគាត់​រត់​ស្រែក​ចេញមក​វិញ​ឲ្យ​គេ​ជួយ ហើយក៏​មានការ​ឆោឡោ​តែម្តង​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម