កាកបាទក្រហមកម្ពុជា ផ្ដល់​អំណោយ​ជូន​ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​រលួស

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស អនុសាខា​កាកបាទ ក្រហមកម្ពុជា ខណ្ឌដង្កោ បាន​ចុះ​សាក សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ចាស់ជរា ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ៥០ គ្រួសារ ដែល​អញ្ជើញ​មកពី សង្កាត់​រលួស ខណ្ឌដង្កោ​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ ប្រជាពលរដ្ឋ​ខាងលើ ទាំងអស់​។​

​អំណោយ​មនុស្សធម៌ ដែល​លោកស្រី អភិបាលខណ្ឌ បាន​យកទៅ​ចែកជូន ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​១​យួរ​, ត្រីខកំប៉ុង​១​យួរ​, ភួយ​១, ឃី​ត​១​កញ្ចប់ និង​ថវិកា​មួយចំនួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular