Home ព័ត៌មានសំខាន់ៗ ១០ឆ្នាំមកនេះស...

១០ឆ្នាំមកនេះសត្វទន្សោង ឈ្លូសនិងជ្រូកព្រៃថយចុះក្នុងដែនជម្រកសត្វព្រៃស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរី

ដោយ​៖​ដេប៉ូ​
​មណ្ឌលគិរី​៖ ក្នុង​រយៈ​១០​ឆ្នាំ​មកនេះ​ពោលគឺ​ចាប់ពី​ឆ្នាំ​២០១០-២០២០​សត្វ​ទន្សោង សត្វ​ឈ្លូស​និង​សត្វ​ជ្រូកព្រៃ​មានការ​ធ្លាក់ចុះ​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​កពក​និង ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​


​លោក​នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​កាលពី​ថ្មីៗ​មកនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា​ក្នុងចំណោម​សត្វ​ដែល​ទទួលរង​ការថយចុះ​ជា​បន្តបន្ទាប់​នេះ​រួមមាន​៖​សត្វ​ទន្សោង​មានការ​ថយចុះ​៧២​ភាគរយ​។​បច្ចុប្បន្ននេះ​ចំនួន​សត្វ​ទន្សោង​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ​សេសសល់​ប្រហែល ៣៧១ ក្បាល​នៅក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល ៤៨៥ ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ផ្អែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ​ឆ្នាំ ២០១០-២០១១ សត្វ​ទន្សោង​ភ្នំ​ព្រេច​មាន​ចំនួន​ប្រមាណ ១៩១១ ក្បាល​នៅក្នុង តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ប្រមាណ​១១០២​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​ដោយឡែក​សត្វ​ឈ្លូស​វិញ​មានការ​ថយចុះ​៥២​ភាគរយ​។​បច្ចុប្បន្ន​ចំនួន​សត្វ​ឈ្លូស​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ សេសសល់​ប្រហែល ១ ៤២៥ ក្បាល​ទៅ ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ប្រហែល ១ ៩២៥ ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​បើ​ផ្នែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ ឆ្នាំ ២០១០-២០១១ សព្វ​ឈ្លូស​មាន​ចំនួន​ប្រមាណ​៤៤៥៣ ក្បាល​នៅក្នុង​តំបន់​ស្នូល​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ប្រមាណ​២៥៤៣​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច​។​ដោយឡែក​សត្វ​ជ្រូកព្រៃ​វិញ​មានការ​ថយចុះ​ប្រមាណ​១៨​ភាគរយ​។​បច្ចុប្បន្ននេះ​ចំនួន​សត្វ​ជ្រូកព្រៃ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ​សេសសល់​ប្រមាណ​២១៦៩​ក្បាល​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល​១៨៤៨​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​
​ ​ព្រមជាមួយ​បើ​ផ្អែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១១​សត្វ​ជ្រូកព្រៃ​មាន​ចំនួន​ប្រមាណ​៣៣១៤​ក្បាល​នៅក្នុង​តំបន់​ស្នួល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ប្រមាណ​១៥៩៥​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​


​ដោយឡែក លោក សេង ទៀក នាយក​អង្ក​ការ​WWF​បាន​លើកឡើងថា​ចំនួន​សត្វ​ទន្សោង​និង​សត្វ​ឈ្លូស​នៅ​កម្ពុ​ជាមាន​ការថយចុះ​ក្នុងនោះ​ក៏​បណ្តាល​នានា​លើ​សកលលោក​ក៏មាន​ការថយចុះ​ផងដែរ​។ កក្តា​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំងនេះ​មានការ​ថយចុះ​ដោយសារ​អន្ទាក់ ការ​ប្រ​ម៉ាញ់​ខុសច្បាប់​ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់​និង​ការ​បំ​លែង​ដីព្រៃ​។
​លោ​ថា​ជាង​នេះ​ការ​បរបាញ់​ខុសច្បាប់​និង​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ដែល​ជម្រុញ​ដោយ​ការ​ជូ​ញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ជា​មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម​នេះ​ធ្លាក់ចុះ​។ ក្នុង​កំឡុង​ពេញ​មួយ​ទស្សវត្ស​នេះ​អត្រា​នៃ​ការរកឃើញ​អន្ទាក់​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ពេល​ថ្មីៗ​ក៏ មាន​ការប្រើ​វិធីសាស្ត្រ​ប្រមាញ់​ខុសច្បាប់​ផ្សេងៗ​ទៀត​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular