Home ព័ត៌មានជាតិ សន្តិសុខ សង្ស័យ​ជាតិ​វ...

សង្ស័យ​ជាតិ​វៀតណាម​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​និង​ឃាត់​បាន​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: សង្ស័យ​ជាតិ​វៀតណាម​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​បរិបូណ៌ ធ្វើការ​ឆែកឆេរ និង​ឃាត់​បាន​ផងដែរ​។ កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ នៅ​ចំណុច​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​គ្រឿងញៀន លោក​វរសេនីយ៍ឯក ហ៊ុល វាសនា បាន​ឲ្យ​ដឹង​តាមរយៈ​ប្រជាពលរដ្ឋ​ល្អ បាន​រាយ​ការ​មក​សមត្ថកិច្ច​ពី​ទីកន្លែង​ជាក់លាក់ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្ដី​ប្រពន្ធ​២​នាក់​ជា​ជនជាតិ​វៀតណាម​។​

​លោក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ ឡេ យ៉ាំង​ឡើយ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម និង ២.​ជនសង្ស័យ​ឈ្មោះ យ៉ ធី​យាប (​ត្រូវជា​ប្រពន្ធ​)​អាយុ​២៦​ឆ្នាំ ជនសង្ស័យ​រស់នៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។ ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន ៩​កញ្ចប់ ទម្ងន់ ១,៨៤​ក្រាម ទូរស័ព្ទ ១​គ្រឿង ដាវ ៣​ដើម លុយ​ខ្មែរ ២០​លាន ៣៤​ម៉ឺន លោហៈធាតុ​ពណ៌​លឿង​(​កាឡៃ​)​មួយចំនួន និង​ឧបករណ៍​ជក់​ថ្នាំញៀន​សម្ភា​រៈវេច​ខ្ចប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ប្ដី​ប្រពន្ធ​រួម​នឹង​វត្ថុតាង​ខាងលើនេះ សមត្ថកិច្ច​កំពុង​កសាង​ឯកសារ គ្រោង​នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាត់ការ​តាម​នីតិវិធី​នៅថ្ងៃនេះ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular