ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ គម្រោងសហគ្រិននារីសកម្ម WE Act កំពុងប្រតិបត្តិការ សកម្មភាពជួយដល់សហគ្រិននារី និងយុវជននៅប្រទេសកម្ពុជា ដើម្បីអោយពួកគាត់មាន សមត្ថភាពអោយកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀតប្រកបដោយចីរភាព។
កញ្ញា ទស់ ភក្តី សហស្ថាបនិក ភូមិអ៊ីមផេកបាត់ដំបង (Phum Impact Battambang) បាននិយាយថា ភូមិអ៊ីម បានចាប់ផ្តើមដំណើរក្នុងចុងឆ្នាំ២០២០ ដោយសារតែកញ្ញា ជានិស្សិត ធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិក ដូច្នេះ កញ្ញាត្រឡប់មកពីការសិក្សាក្រៅ ប្រទេសវិញ កញ្ញា ចង់អោយភូមិស្រុក របស់កញ្ញា មានភាពរីកចម្រើនក៏បង្កើតគម្រោង មួយដែលមានឈ្មោះថា Sister Dream (សុបិន្ត បងស្រី) គម្រោងនេះផ្តោតទៅលើការជួយ ដល់ក្មេងស្រីដែលមកពីជនបទ មករៀននៅទីក្រុង។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែមករា ដើម្បីចុះពិនិត្យគម្រោង នានារបស់អង្គការដៃគូដែលទទួលបានជំនួយហិរញ្ញវត្ថុពីស្ថានទូតសហរដ្ឋអាមេរិក ឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ផាទ្រិក ម័ហ្វី ( W. Patrick Murply)បានថ្លែងថា «ខ្ញុំមានភាពរីករាយក្នុងការជួយ និងធ្វើការជាមួយភាគីពាក់ព័ន្ធជាពិសេសសិស្សនិស្សិត នៅក្នុងខេត្តបាត់ដំបង ដែលយើងមើលឃើញថាពួកគាត់មានថាមភាពក្នុងការអភិវឌ្ឍ នៅក្នុងប្រទេសរបស់ពួកគាត់ ហើយនេះជាអ្វីដែលខ្ញុំមានចំណាប់អារម្មណ៍ក្នុងការត្រឡប់ មកធ្វើការនៅក្នុងខេត្តបាត់ដំបងជាបន្តទៀត»។
គិតមកដល់បច្ចុប្បន្ន ភូមិអ៊ីមផេកបាត់ដំបង (Phum Impact Battambang) ទទួលបានការ ប្រឹក្សាយោបល់ ដល់ស្ត្រីជាសហគ្រិន និងយុវជន ជាង៥០នាក់ហើយ។
ក្រោមគម្រោងជំនួយ របស់ USAID កម្មវិធី លើកកម្ពស់ សហគ្រិនភាពរបស់ស្ត្រីសកម្ម (WE Act) បានជួយដល់ស្ត្រីដែលជាសហគ្រិន ជាច្រើនរូប ក្នុងរយៈពេលជាងពីរខែកន្លង មកនេះ៕/PC