ដោយ:ភ្នំដែក/ព្រះវិហារ: សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារដោយដកហូតវត្ថុតាងមួយចំនួនធំរួចបញ្ជូនទៅចាត់ការទៅតាមច្បាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដែលដឹកនាំក្នុងការបង្ក្រាបនេះបានឱ្យដឹងថា ការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ កម្លាំងបានរឹបអូសវត្ថុតាងរួមមាន ម៉ូទ័រឈូស, ម៉ូទ័រវាល, ម៉ូទ័រស្វាន, តាបជ្រៀកឈើ, និងឈើគ្រប់ប្រភេទ ជាច្រើនម៉ែត្រគូបទៀត បញ្ជូនទៅរក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបន្តថា ទីតាំងនេះកន្លងមកអាជ្ញាធរបានចុះអប់រំណែនាំជាច្រើនដងមកហើយតែមិនព្រមអនុវត្តតាម៕