ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: នៅសាលប្រជុំមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតរបស់ក្រសួងធម្មការ និង សាសនាស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវសាលាពុទ្ធិកសិក្សា ក្រោមព្រះអធិបតីភាពព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង និងអធិបតីភាព លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត អនុគណក្រុងស្រុកទាំង៨ និង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីមន្ទីរធម្មការ និង សាសនាខេត្ត ផងដែរ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២២មករា២០២១ នៅក្នុងមន្ទីធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង។
មានសង្ឃដីការនិងប្រសាសន៍ក្នុងឱកាសនោះ ព្រះសិរីធម្មញាណ សុខ ថាន និង លោក សរ លាង បានផ្តាំផ្ញើអោយនាយកសាលាពុទ្ធិកសិក្សាក្រុងស្រុកទាំង៨ក្នុងខេត្ត ត្រូវរៀបចំបរិស្ថានសិក្សា សណ្តាប់ធ្នាប់ និង រក្សគន្លាតសុវត្ថិភាព។
ជាពិសេសត្រូវផ្សព្វផ្សាយធ្វើការអប់រំជាប់ជាប្រចាំ នូវវិធានការទប់ស្កាត់ការរីករាលដានៃជំងឺកូវី១៩ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាព របស់សមណសិស្ស សិស្ស និង0គ្រូបង្រៀង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង គោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលាពុទ្ធិកឡើងវិញក្នុងបរិបទជំងឺកូវីដ១៩ របស់ក្រសួងធម្មការ និងសាសនា៕