Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាជន​កម្ពុជា ៥០ ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​មុនពេល​ចូលឆ្នាំ​ប្រពៃ​ណិ​ជាតិ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​បំណង​ដែល​សម្តេច​ចង់បាន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៥០ម៉ឺន​នាក់​ដំបូង​ទទួលបាន​វ៉ាក់សាំង​នៅមុន​ពិធីបុណ្យ​ ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខ។ដោយ​សម្តេច​បានបញ្ជាក់​ថា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វាមដំបូង​ដែលជា​ជំនួយ​របស់​រដ្ឋា ភិបាល ចិន​នឹង​មកដល់​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ចំនួន​ប្រមាណ ៦០ ម៉ឺន​ដូ​ស​ដែល​អាច​ចាក់​បាន​មនុស្ស​ចំនួន ៣០​ម៉ឺន​នាក់ ។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​ទីស្តីការ​ថ្មី​ក្រសួង​សាធារណការ​និង​វិទ្យាស្ថាន​«​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» សម្ដេច​តេ​ជោ ហ៊ុន សែន នា​ប្រឹក​ថ្ងៃទី ២២ ខែ មករា ២០២១ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​នៅពេលដែល​វ៉ាក់សាំង​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សម្តេច​ជា​អ្នក​ទៅ​ទទួល​ដោយផ្ទាល់​ព្រោះនេះ​វា ជា​ទំនិញ​យុទ្ធសាស្ត្រ​និង​ជា​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា​។​សម្តេច​បាន​បន្តថា​ម្ជុល​ដូ​ស​ទី​១ នៃ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​ចិន​នេះ​គឺ​សម្ដេច​ជា​អ្នក​ចាក់​មុនគេ​បង្អស់ ហើយ​សម្ដេច​សង្ឃឹមថា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​នឹង​ចាក់​វ៉ាក់សាំង​នេះ​ជា​បន្ដបន្ទាប់​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​ពេលដែល​វ៉ាក់សាំង​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សម្តេច​ជា​អ្នក​ទៅ​ទទួល​ដោយផ្ទាល់​ព្រោះនេះ​វា​ជា​ទំ​និ ញ​យុទ្ធសាស្ត្រ​និង​ជា​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា​។​បន្ទាប់មក​ម្ជុល​ដូ​ស​ទី​១​គឺ​ចា​ក់លើ​ខ្លួន​របស់ខ្ញុំ​តែម្ដង ហើយ​ពេល​នឹង​សង្ឃឹមថា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​,​ឯកឧត្តម ជា សុផារ៉ា​, ឯកឧត្តម​លោកជំទាវ​ទាំងអស់​ទៅ​ចាក់​ជាមួយ​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ចាក់​ហើយ​ខ្ញុំ​ធ្វើ​សន្និសីទកាសែត​នៅ​ទីនោះ​តែម្ដង​» ។
​សម្តេច​តេ​ជោ​បន្តថា​៖«​តម្លៃ​ខ្លួន​របស់ខ្ញុំ​គឺ​ខ្ញុំ​ត្រូវតែ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ច្បាស់​,​ទីកន្លែង​បានរៀបចំ​ហើយ​អ្នក​ដែល​ចាក់​ឲ្យ​ខ្ញុំ គឺជា​គ្រូពេទ្យ​ថែរក្សា​សុខភាព​ឲ្យ​ខ្ញុំ​ហើយ​បច្ចុប្បន្ន​ជា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ហើយ​បន្ត​ទៅជា​ឲ្យ​អ្នក​ដទៃទៀត​អ្នកណា​ចាក់​ក៏បាន​។​ប៉ុន្តែ​ចាក់​រួចហើយ​ខ្ញុំ​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​នោះ​តែម្ដង ដើម្បី​បញ្ជូន​សារ​ចេញ​ថា​កម្ពុជា​បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ។ បើ​យោងទៅលើ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​មុន​ចូលឆ្នាំ​ខ្មែរ​កម្ពុជា​ត្រូវ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ចំនួន ៥០ ម៉ឺន​នាក់​» ។

​បើតាម​ការបញ្ជា​ក់រប​ស់ស​ម្តេច​នៅពេល​ខាងមុខនេះ វ៉ាក់សាំង​កូ​វីដ ១៩ ចំនួន​៣០ ម៉ឺន​ដូ​សនឹង​មកដល់​កម្ពុជា​សម្រាប់​ម​នុស្ស ១៥ ម៉ឺន​នាក់​។​ប៉ុន្តែ​មិត្ត​ចិន​កំពុងតែ​ជំរុញ​អោយ បាន​៦០​ម៉ឺន​ដូ​ស បើ​បាន ៦០ ម៉ឺន​ដូ​ស​ក្នុង​ខែកុម្ភៈ​នេះ​យើង​នឹង​ចាក់​បាន ៣០ ម៉ឺន​នាក់​សល់​៤០​ម៉ឺន​ដូ​ស​ទៀត​សម្រាប់​ចាក់​២០ ម៉ឺន​នាក់ ដូច្នេះ​មុន​ចូលឆ្នាំ​ខ្មែរ​បើ​បាន​គឺ​ចាក់ ៥០ ម៉ឺន​នាក់​។​សម្តេច​តេ​ជោ​បាន​បន្តថា​អ្នកធ្វើការងារ​សេវា​របស់​យើង​និង​អ្នក​ជួល​មុខ​ត្រូវ​ទទួលបាន​ការការពា​រ ដែល​សម្តេច​ឧស្សាហ៍​បាន​រំលឹក​ហើយ​សូម្បីតែ​អ្នក​បោស​សំរាម ប្រមូល​សំរាម​ក៏​ជា​អ្នក​ដែល​ត្រូវ​ទទួលបាន​អាទិភាព​ក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់សាំង អ្នករត់ម៉ូតូឌុប អ្នករត់​កង់​បី អ្នក​បើកឡាន​តាក់ស៊ី​អ្នកបើក​រថយន្តក្រុង ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ន​យ​យោ​បាយ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​គឺ​មិនមែន​គិត​ច្បោលៗ​នោះទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់ជូន​ជនរួមជាតិ​របស់​យើង​ឲ្យ​បាន​ជ្រាបថា​កន្លងមក​សម្តេច​ធ្លាប់បាន​និយាយថា​៖​យើង​ទទួលយក​វ៉ាក់សាំង​ណា​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ម្ខាង​ទៀត​ប្រទេសមួយ​ចំនួន​បាន​ប្រើប្រាស់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​របស់ខ្លួន​និង​លក់​វ៉ាក់សាំង​ចេញទៅ ក្រៅប្រទេស ដូច្នេះ​ក្នុងស្ថានភាព​បែបនេះ​យើង​មិនអាច​រង់ចាំ​តទៅទៀត​ទេ​យើង​ត្រូវ​ទាក់ទង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ដោយ​ឥតគិតថ្លៃ​និង ដោយ​គោល ការណ៍​ស្ម័គ្រចិត្ត ។

​សម្តេច​តេ​ជោ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ដំបូង​សម្តេច​បានអនុញ្ញាត​ឲ្យ​លោក ទៀ បាញ់ ធ្វើលិខិត​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ខាង​មិត្ត​ចិន​ក៏បាន​ឆ្លើយតប​មក​ថា​ផ្ដល់​វ៉ាក់សាំង ១ លាន​ដូ​ស​។ សម្តេច​តេ​ជោ​បាន​បន្តថា​ម្សិល​ម្ងៃ​សម្តេច​បានធ្វើ​លិខិត​មួយច្បាប់​ទៅ​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង ហើយ​ម្សិលមិញ​សម្តេច​ក៏បាន​ជួបពិភាក្សា​ជាមួយនិង​ឯកអគ្គ រដ្ឋទូត​ចិន​បន្ថែមទៀត​អំពី​ការ​រិះរក​មធ្យោបាយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ពី​ចិន ដោយមាន​ទាំង​ការផ្ដល់​ជំនួយ​បន្ថែម ឬ ការប្រើប្រាស់​លុយ​ជា​ជំនួយ​របស់​ចិន​យកទៅ​ទិញ​វ៉ា​ក់ សាំង​ចិន​វិញ​ឬក៏​ជា​កម្ចី​របស់​ចិន​ទៅ​ទិញ​វ៉ាក់សាំង​របស់​ចិន​វិញ​និង​ប្រើប្រាស់​ប្រាក់​របស់​រាចរដ្ឋាភិបាល​ទៅ​ទិញ​វ៉ាក់សាំង​របស់​ចិន ដែល​យើង​មិន​ត្រឹមតែ​ប្រើ​ស៊ី​ណូ​ហ្វា​ម​ទេ​យើង នឹង​ប្រើ​ទាំងពីរ​ទាំង​ស៊ី​ណូ​ហ្វា​ម​និង​ស៊ី​ណូ​វ៉ា​ក់ ។ ក្រៅពីនោះ​សម្តេច​ក៏បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដើម្បី​អាច​ពិចារណា​ពិនិត្យ​លទ្ធភាព​ផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​ដល់ កម្ពុជា​នៅពេលដែល​ឥណ្ឌា​កំពុងតែ​ប្រើប្រាស់​វ៉ាក់សាំង​របស់ខ្លួន​ចាក់ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ផងដែរ ។ សម្តេច​ក៏​កំពុង​គិតថា​តើ​គួរ​ធ្វើលិខិត​ផ្ញើ​ទៅ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែរ​ឬ ទេ​?​ដើម្បី​ស្នើសុំ​វ៉ាក់សាំង​របស់គាត់​ឬទេ​ព្រោះ​គាត់​ផលិត​បាន​ហើយ​,​ហើយ​កូ​វ៉ា​ក់​ក៏បាន​ដាក់​បញ្ជា​ទិញ​ទៅ​កូរ៉េខាងត្បូង​ផងដែរ យើង​ក៏បាន​ស្ទាបស្ទង់​ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង របស់​អង់គ្លេស AstraZeneca UK ដែល​រក្សា​ក្នុង​សីតុណ្ហភាព​ពី ២ ទៅ ៨ អង្សា​សេ ដោយ​ប្រើ​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB), ធនាគារអភិវឌ្ឍន៍អាស៊ី​បាន ផ្ដល់​ថវិកា​មួយចំនួន​ឲ្យ​យើង​អញ្ចឹង​យើង​មាន​ជម្រើស​ច្រើន​នៅក្នុង​ការ​រើស​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​,​ហើយ​យើង​នឹង​ទទួល​តាមរយៈ​កូ​វ៉ា​ក់​ដែរ​នឹង​ផ្ដល់អោយ​យើង​នៅក្នុង​រង្វង់​ខែ​មិនា​ខាងមុខ ។ កូ​វ៉ា​ក់​អាច​ទិញ​វ៉ាក់សាំង​ពី​ចិន​,​ទិញ​វ៉ាក់សាំង​ពី​កូរ៉េ​,​ទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​,​ទិញ​វ៉ាក់សាំង​ពី​អាមេរិក​រួចហើយ​កូ​វ៉ា​ក់​នឹង​ផ្ដល់អោយ​យើង​ក្នុង​រង្វង់ ចំនួន ២០ ភាគរយ​នៃ​ចំនួន​ប្រជាជន ។​ប៉ុន្តែ​ភាព​បន្ទាន់​ដំបូង​ផ្ដល់​តែ ៣​ភាគរយ​ប៉ុណ្ណោះ​បើ​កូ​វ៉ា​ក​ផ្ដល់​២០% គឺ​ស្មើនឹង ៣​លាន​២​សែន​ដូ​ស​សម្រាប់​ប្រជាជន​១៦ លាន​នាក់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា​៖​ម្សិលមិញ​ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន ឱ្យ​មិត្ត​ចិន​បញ្ចាក់​ថា​មានលទ្ធភាព​ផ្ដល់​ឲ្យ​កម្ពុជា​បាន​ចំនួន ប៉ុន្មាន យើង​ដឹង​ហើយ​ថា​របស់​ប្រទេស​អង់គ្លេស​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៩៥ លាន​ដុល្លារ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​យើង​នឹង​អាចមាន​វ៉ាក់សាំង​មួយចំនួន​ហើយ​ដែល​ស្ថិត នៅក្រោម​សីតុណ្ហភាព​ដូច​វ៉ាក់សាំង​របស់​ចិន​គឺ​ពី ២ ដល់ ៨ អង្សារ​សេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​លោក ម៉ម ប៊ុនហេង នឹងធ្វើ​ជំរឿន​ពី​ឥឡូវ​អ្នកណា​ត្រូវ​ការចាក់ អ្នកណា​មិនត្រូវ​ការ​ជាក់ យើង​អាច​ដឹង​ចំនួន​បាន​ក្នុងចំណោម​ប្រជាពលរដ្ឋ របស់​យើង ថា​តើ​យើង​ត្រូវការ​ពិតប្រាកដ​ចំនួន​ប៉ុន្មាន​?​។​ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ជឿថា​ចំណុច​មួយ​វា​នឹង​ដើរ​ដល់ ជឿ​ត្រង់​ថា​បទពិសោធន៍​នៅ​អាហ្វ្រិក​អ្នកធ្វើដំណើរ​ទៅ អាហ្វ្រិក​បើ​អ្នកឯង​មិនបាន​ចាក់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់​លឿង​ទេ​។​អ្នកឯង​មិនអាច​ចូលទៅ​អា​ហ្វ្រេ​ច​បានទេ ។ ដូចនេះ​បន្តិចទៀត​ប្រហែល​ប្រទេស​ដទៃ​ដាក់​លក្ខខណ្ឌ​ថាបើ​អ្នក ឯង​មិនទាន់មាន​វិញាបណ្ណបត្រ​បញ្ជាក់ថា​បាន​ចាក់​វ៉ាក់សាំង​កូ​វីត ១៩ អ្នកឯង​មិនអាច​ចូល​ប្រទេស​ខ្ញុំ​បានទេ ។ នោះ​មិនមែន​យើង​ជា​អ្នក​បង្ខំ​ទេ​គឺ​ប្រទេស​នានា​ជា​អ្នក​បង្ខំ​ហើយ អាច​ថ្ងៃក្រោយ​បើ​យើង​ជាក់​បាន​ច្រើន​យើង​ក៏​អាច​តម្រូវ​ឲ្យ​អ្នក​ចូលមកក្នុង​ប្រទេស​រប​ស់​យើង​ត្រូវមាន​ការចាក់​វ៉ាក់សាំង​ទើប​អនុញ្ញាត​ឲ្យ​ចូល វា​ជាគោលការណ៍​ស្ម័គ្រចិត្ត​មែន ក៏ប៉ុន្តែ​ប្រទេស​នីមួយៗ​មាន​តម្រូវការ​។ ដូច្នេះ​បើ​ប្រជាពលរដ្ឋ​របស់​យើង​ចាក់​វ៉ាក់សាំង​បាន​ច្រើន​គឺ​ការវិនិយោគ​មកកាន់​ប្រទេស​យើង​ក៏មាន​ចំនួន​ច្រើន​កាន់តែ​ប្រសើរ ។​ផ្ទុយ​ទៅ​
​វិញ​បើ​យើង​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ប្រជាពលរដ្ឋ​របស់​យើង​ទេ​គេ​មើលឃើញថា​កម្ពុជា​ជា​តំបន់​ដែលមាន​ហានិភ័យ​ដែល​គេ​មិន​មក​វិនិយោគ​ទេ ។​អញ្ចឹង​វ៉ាក់សាំង​មិន​ត្រឹម តែ​ការពារ​ប្រជាពលរដ្ឋ​ពី​ការ​មាន​រោគរាតត្បាត ឆ្លង​ជំងឺ​កូ​វីដ​នោះទេ ប៉ុន្តែ​វ៉ាក់សាំង​ក៏​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​វិនិយោគ​ពី​បរទេស​ចូលមក​កាន់​កម្ពុជា​ដែរ​គេ​មិន​ចាត់ទុកថា​កម្ពុ ជា​ជាទី​កន្លែង​ឆ្លង covid-19 ។​

​សម្តេច​ក៏បាន​ឲ្យ​ដឹង​ទៀតថា​កម្ពុជា​ក៏បាន​បញ្ជា​ទិញ​តាម​កូ​វ៉ា​ក់នូវ​វ៉ាក់សាំង​ចំនួន​មួយ​លាន​ដូ​ស​ទៀត ក្នុង​មួយ​លាន​ដូ​ស​នេះ​អាចមាន​របស់​អាមេរិក​ខ្លះ អាចមាន​របស់​អង់​គ្លេ​ង​ខ្លះ អាចមាន​របស់​ចិន​ខ្លះ អាចមាន​របស់​កូរ៉េខាងត្បូង​ខ្លះ ព្រោះ​អាហ្នឹង​ជា​ជា​អំណោយ​។​ដែល​មុននេះ​គេ​ឲ្យ​យើង​ចេញ​ថវិកាបដិភាគ ៥% ឥឡូវ​គឺថា​អត់​យក​ទេ ។​អញ្ចឹងទេ​យើង នឹង​ទទួលបាន​៣,២​លាន​ដូ​ស​តែ​សួរថា​ថ្ងៃ​ណា​ទទួលបាន​? ។ អញ្ចឹង​បានជា​យើង​ត្រូវ​ទិញ​តាម​កូ​វ៉ា​ក់មួយ​លាន​ដូ​ស​អញ្ចឹង​កូ​វ៉ា​ក់​ត្រូវ​ប្រឹងប្រែង​រក​ឲ្យ​យើង​នៅ​វាក់​សាំង​នេះ​ចំនួន ១ លាន​ដូ​ស​ដើម្បី​ផ្ដល់​ឲ្យ​យើង​។ យើង​នឹង​ទទួលបាន​តាមរយៈ​គណៈ​កម្ម​ការ​មួយ​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ឲ្យ​ដឹងថា​ច្រកទ្វារ​ដែល​យើង​រក​សម្រាប់​វ៉ាក់សាំង​គឺមាន​៣ ច្រក់ ច្រក់​ទី ១. គឺ​ច្រក​តាមរយៈ​កូ​វ៉ា​ក់​ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​សមាជិក​ជាង ៩0 ប្រទេស​ក្នុងនោះ​មាន​ទាំង​ចិន​មាន​ទាំង​ឥណ្ឌា​ជាដើម ។ ច្រក់​ទី ២ គឺ​យើង​ចរចា​ទ្វេភាគី​ជាមួយនឹង​ដៃគូ​របស់​យើង​ទាំង​ដៃគូ​ប្រទេស​និង​ប្រទេស ដូចជា​យើង​ជាមួយ​ចិន ,​ជាមួយ​ឥណ្ឌា​ហើយ ,​ជាមួយនឹង​កូរ៉េខាងត្បូង​ដែល​ខ្ញុំ​កំពុងតែ​ពិចារណា​ថា​គួរ​សរសេរ​សំបុត្រ​ទៅ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដើម្បី​ស្នើសុំ​ឲ្យ​គាត់​ពិ​ចារ ណា​ផ្ដល់ជំនួយ​ខ្លះ​បាន​បាន​ឬទេ​។​ច្រក់​ទី​៣.​គឺ​យើង​នឹង​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដូចជា​ក្រុមហ៊ុន​វ៉ាក់សាំង​របស់​អង់គ្លេស​យើង​ត្រូវ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​តែម្ដង​។​តាម​ដឹង ដូចជា​ឯកអគ្គរដ្ឋទូត​អង់គ្លេស​បានមក​ជួប​លោក​ជំទាវ​យក់​សម្បត្តិ​បើ​ដូច្នេះ​មានន័យថា​ក្រុមហ៊ុន​កោះ​ចង់​លក់​វ៉ាក់សាំង​គាត់​ចង់​លក់​ក្នុងពេលដែល​យើង​មាន​តម្រូវ​ការចង់បាន ។​

​សម្តេច​បន្តថា​អញ្ចឹង​យើង​មាន​ច្រកទ្វារ​ច្រើន​សម្រាប់​ការជ្រើសរើស​អញ្ចឹងទេ​អ្នក​ដែល​លើកឡើង​ប្រឆាំងនឹង​កូ​វាក់ ប្រឆាំង​វ៉ាក់សាំង​ចិន​អញ្ចឹង​សូម​ពិនិត្យមើល​នៅពេលដែល​កម្ពុ ជា​ប្រើ​វ៉ាក់សាំង​របស់​អង់គ្លេស តើ​គេ​ថា​ម៉េច ព្រោះ​កម្ពុជា​មិនមែន​ប្រើតែ​វ៉ាក់សាំង​របស់​ចិន​ទេ យើង​កំពុង​ស្នើសុំ​ទៅ​ឥណ្ឌា​ផងដែរ នៅ​ចិន​មាន​ពី​ក្រុមហ៊ុន​ប៉ុន្តែ​ក្រុមហ៊ុន​ស៊ី​ណូ ហ្វា​ម​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ស៊ី​ណូ​វ៉ា​ក់​ជា​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​នៅ​ឥណ្ឌូនេស៊ី​បាន​យកទៅ​ចាក់​ហើយៗ​ចិន​អាច​នឹង​វិនិយោគ​បង្កើត​រោងចក្រ​នៅ​ទីនោះ​ដើម្បី​ផលិត​វ៉ាក់សាំង​តែ ម្ដង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular