Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ​ថៃ​មា...

ថ្ងៃនេះ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​កើនឡើង គឺ​ជាង​៣០០​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​២២​មករា​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣០៩​នាក់ ក្នុងនេះ​២៩៧​នាក់​ជា​ការឆ្លង​នៅក្នុង​ស្រុក និង​១២​នាក់​​ជា​ករណី​ចូលមក​ពី​ក្រៅប្រទេស​។​

​មន្ត្រី​ថៃ​ទទួលបន្ទុក​កិច្ចការកូវី​ដ​១៩ បាន​និយាយថា ករណី​ឆ្លង​ថ្មី​ទាំងនេះ រួមមាន​៨០​នាក់​ត្រូវបាន​រកឃើញ​នៅ​តាម​មន្ទីរពេទ្យ និង​២១៧​រក​ឃើញ​តាម​ការ​ធ្វើតេស្តិ៍​សកម្ម​នៅតាម​សហគមន៍​។​

​ខេត្ត​សាមុត សា​ខន ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​រលក​ទី​២​នៅ​ថៃ នៅតែ​ជា​កន្លែង​ឆ្លង​ថ្មី​ច្រើនជាងគេ គឺ​ថ្ងៃនេះ​រកឃើញ​២៦១​ករណី ហើយ​ក្រុង​បាងកក​មាន​១៣​ករណី​។​

​បូក​រួម​ទាំង​ចំនួន​ឆ្លង​ថ្មី​នេះ ថៃ​ឥឡូវ​មាន​អ្នក​ឆ្លង​សរុប​១៣.១០៤​នាក់ ១០.២២៤​នាក់​បាន​ជា ៧១​ស្លាប់​ហើយ​នៅ​សេសសល់​២.៨០៩​នាក់​កំពុង​ត្រូវ​ព្យាបាល​។​

​នៅ​ទូទាំង​ពិភពលោក កូវី​ដ​១៩​បាន​បន្ថែម​អ្នក​ឆ្លង​៦៦៤.៩៣២​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ រហូត​ដល់​ចំនួន​៩៨,០៩​លាន​នាក់ រីឯ​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើន​ដល់​២,១០​លាន​នាក់​។​អាម៉េរិក​បន្ត​នាំ​​មុន​គេ​ទាំង​ចំនួន​ឆ្លង​និង​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ ដោយ​គិត​ត្រឹម​ថ្ងៃនេះ អាម៉េរិក​មាន​អ្នក​ឆ្លង​សរុប​២៥,១៧​លាន​នាក់​៕​

កូវីដ១៩នៅតែបន្តរកឃើញច្រើនក្នុងចំណោមកម្មករចំណាកស្រុកទៅពីមីយ៉ាន់ម៉ានៅក្នុងខេត្តសាមុត សាខន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular