ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្ត , លោក អ៊ុក ឃ្នួច អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
និងចុញមើលដំណាំស្រូវនៅស្រុកឯកភ្នំ
ព្រមទាំងមន្ត្រីជាចើនរូបទៀត បានអញ្ជើញចុះ សួរសុខទុក្ខ ក្រុមគ្រួសារយុទ្ធពលី-ពិការ ព្រមទាំងបានផ្ដល់ផ្ទះ និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារយោធិនចំនួន ៨ គ្រួសារ ដែលមកពីស្រុកសង្កែ ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង។
និងចុញមើលដំណាំស្រូវនៅស្រុកឯកភ្នំ
បន្ទាប់ពីប្រគល់ផ្ទះ ជូនដល់គ្រួសារយុទ្ធជនរួចមក នាយឧត្តមសេនីយ៍ គន់ គីម ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញចុះទៅ ពិនិត្យមើលពីស្ថានភាពដំណាំ
ស្រូវ ដែលប្រជាកសិករ បានដាំដុះ ស្តារឡើងវិញ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីប្រជាកសិករទាំងនោះ ទទួលបានអំណោយស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ នៅឯអាកាសយានដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕/V.mara
និងចុញមើលដំណាំស្រូវនៅស្រុកឯកភ្នំ
និងចុញមើលដំណាំស្រូវនៅស្រុកឯកភ្នំ
និងចុញមើលដំណាំស្រូវនៅស្រុកឯកភ្នំ