ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង​បញ្ចុះតម្លៃ​រហូតដល់​៨​ភាគរយ​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​២២​នេះ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់​៨% មិនចាំបាច់​មាន​ប្រាក់​កក់ និង​មិន​គិតការ​ប្រាក់​រហូតដល់​១៨​ខែ​។​

​ផាក លែ​ន ៦A គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដ៏​ប្រណិត ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់​១២០​ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A និង​អមដោយ​ទន្លេធំៗ​ចំនួន​ពីរ គឺ​ទន្លេសាប និង​ទន្លេ មេគង្គ ដែល​ធ្វើឱ្យ​ទីនេះ​ត្រជាក់​ស្រស់ស្រាយ​គ្រប់​រដូវ​កាល​។​

​លោក​ឧកញ៉ាលាង ហួង(​ហេន​រី​)អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុង លែ​ន បាន​មានប្រសាសន៍ថាគម្រោង ​ផាក លែ​ន ៦A ត្រូវបាន​អភិវឌ្ឍ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ដោយ មាន​គោលដៅ​មួយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​តំបន់​ជ្រោយចង្វា​នេះឱ្យក្លាយជា​តំបន់​រស់នៅ​ប្រកប ដោយ​ភាព​ស៊ី​វិ​ល័យ ថ្លៃថ្នូរ ផាសុកភាព និង​មាន​អ្វីៗ​គ្រប់បែបយ៉ាង​។​

​លោក​ឧកញ៉ា បាន បញ្ជាក់ថា​៖ «​គម្រោង ផាក លែ​ន ៦A នឹងមាន​វត្តមាន​មណ្ឌល ផ្សារ ទំនើប​ដ៏​ធំ មជ្ឈមណ្ឌល​កីឡា​ដែលមាន​ផ្ទៃ​ប្រើប្រាស់​រហូតដល់​១​ម៉ឺន​ម៉ែត្រការ៉េ សួនឧទ្យាន​៦A លាតសន្ធឹង​ស្ទើរ​ពាសពេញ​គម្រោង មុខងារ​ពិសេស​ជាងគេ ផ្ទៃ​សួន​កាន់តែ​ធំ​ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពេញ​លេញ​ធំ​ទូលាយ​»​។គម្រោងផាក លែ​ន ៦A របស់ជីប ម៉ុង លែ​នផ្តល់ជូន​ម៉ូត​ផ្ទះរហូតដល់​១០​ប្រភេ​ទ​ដែល​ផ្ទះ​នីមួយៗ​ត្រូវបាន​រចនា​យ៉ាង​ល្អឥតខ្ចោះនិង​អាចបំពេញ​គ្រប់​តម្រូវ ការ​របស់​អតិថិជន​។

​អតិ​ថ​ជន​ដែល​ចាប់អារម្មណ៍​គម្រោង ផាក លែ​ន ៦A សូម​អញ្ជើញ​មកកាន់​កម្មវិធី​បើក​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២២​នេះ ដល់​២៦ មករា ២០២១ នៅ​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែលមាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​ចំងាយ​ត្រឹមតែ ១០​នាទី​ពី​ស្ពាន​ជ្រោយចង្វា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ ០៦១ ៩៩៧ ៨៨៨៕Ph

default

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular