Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត បុក​ម...

​រថយន្ត បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង​កើតហេតុ​

​ដោយៈ សុខុម / ស្ទឹងត្រែងៈ រថយន្ត​មួយគ្រឿង បាន​បុក​ជាមួយ​ម៉ូតូ បណ្ដាលអោយ​ក្មេងប្រុស​ម្នាក់ ជា​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ហេតុការណ៍​នោះ បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវលំ មាន​ចម្ងាយ​ពី​ចំណុច ដុង​ក្រឡ ប្រមាណ​ជា ១ គីឡូម៉ែត្រ ផ្លូវ​ចូល​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ។​

​ប្រភពព័ត៌មាន​ពី សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ អ្នកបើកបរ​ម៉​តូ ឈ្មោះ សំរិត មាស អាយុ​១៥​ឆ្នាំ មាន​លំនៅ នៅ​ភូ​មិណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ច​ខ្លួន ក្រោយពេល​មាន​ហេតុការណ៍ កើតឡើង​ភ្លាម​។​

​ប្រភព​បានឱ្យដឹង​ទៀតថាៈ ម៉ូតូ​ដែល​ជនរងគ្រោះ ជិះ ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C 3832 ។ រីឯ​រថយន្ត ម៉ាក Ford RANGER ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX 6766 ។ ករណីនេះ គឺ​រថយន្ត បុក​ម៉ូតូ បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង ស្ថិតក្នុង​ភូមិ​ឫទ្ធី សែន​ជ័យ​មួយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​បើតាម​ការពិនិត្យ នៅនឹងកន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ថាៈ អ្នកបើកបរ​ម៉ូតូ ក្នុងទិសដៅ​ច្រាសទិស​គ្នា នៅលើ​កំណាត់​ផ្លូវលំ​។ រថយន្ត បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​ស្ទឹងត្រែង ឆ្លងកាត់​ដុង​ក្រឡ ឆ្ពោះទៅកាន់​ស្រុក​សៀម​ប៉ាង​។​

​នៅក្រោយ​កើតហេតុ សមត្ថកិច្ច បានប្រគល់​សព​ជនរងគ្រោះ ទៅ​ឲ្យ​ក្រុមគ្រួសារ ។ រីឯ​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular