ប្រែសម្រួលៈវាសនា/ប៉េកាំង៖ចិនបានរាយការណ៍ករណីឆ្លងកូវីដ១៩ជាចង្កោមជាលើកដំបូងក្នុងចំណោមកម្មករនៅរោងចក្រកែច្នៃសាច់មាន់មួយដោយបង្កការភ័យខ្លាវក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងស្រុក ដែលនៅតែខ្លាចរអាសាច់ក្លាសេនាំចូលពីក្រៅប្រទេសនៅឡើយ។
កម្មករឆ្លង១០នាក់ត្រូវបានគេរកឃើញនៅក្នុងរោងចក្រមួយ ដែលសម្លាប់មាន់ប្រមាណ៥០លានក្បាលក្នុងមួយឆ្នាំនៅទីក្រុងហាប៊ីន និងមានម្ចាស់ជាក្រុមហ៊ុនផលិតអាហារសាច់មាន់C.P. របស់ថៃ។
កម្មករ២៨នាក់ទៀតនៅក្នុងរោងចក្រនេះ និងសមាជិកគ្រួសារ៣នាក់របស់គេឆ្លងវីរុសតែមិនចេញរោគសញ្ញាទេ នេះបើតាមការអោយដឹងពីពួកមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍។
សូមបញ្ជាក់ថា កម្មករវេចខ្ចប់អាហារកែច្នៃនៅអាម៉េរិក ប្រេស៊ីល និងនៅទូទាំងអឺរ៉ុប បានរងការវាយប្រហារខ្លាំងពីរវីរុសកូរ៉ូណា ហើយកាលពីឆ្នាំមុនចិនតែងចង្អុលទៅកាន់អាហារសាច់និងត្រីក្លាសេនាំចូលថាជាប្រភពកើតកូវីដ១៩។
ការឆ្លងជាចង្កោមនៅរោងចក្រC.P. ត្រូវបានរកឃើញក្នុងការពិនិត្យសុខភាពប្រជាជននៅក្នុងតំបន់នេះ ដែលជួបកំណើននៃការឆ្លងកូវីដ១៩នៅប៉ុន្មានសប្តាហ៍មកនេះ៕
ប៉ូលិសពាក់គ្រឿងការពារទល់នឹងវីរុស ឈរយាមនៅសង្កាត់មួយដែលកំពុងបិទខ្ទប់ដោយសារផ្ទុះកូវីដ១៩នៅក្រុងសៀងហៃកាលពីថ្ងៃ២២មករា។ប្រជាជននៅតំបន់នេះត្រូវបានហាមមិនអោយចេញពីទីក្រុងក្រោយរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាតែ៦នាក់