Home ព័ត៌មានជាតិ សន្តិសុខ អាវុធហត្ថ​ខេត...

អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​ឈើ​ដឹក​តាម​ម៉ូតូ​

ដោយៈ សុខុម/ស្ទឹងត្រែងៈ មន្ត្រី​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​ឈើប្រណិត ដឹក​តាម​ម៉ូតូ ចំនួន ៣ គ្រឿង នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ។​

​សមត្ថកិច្ច ដែល​ចុះបង្ក្រាប បាន​ប្រាប់​ឲ្យ​ដឹងថាៈ ម៉ូតូ​ដឹកឈើ​ទាំង ៣ គ្រឿង បាន​ដឹក​ចេញ ពី​ចំណុច ដុង​តា​ដាំ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ទាំង​កណ្ដាល ថ្ងៃ​។ បន្ទាប់ពី​ឃើញបែបនេះ អាវុធហត្ថ ក៏បាន​ឃាត់​យក​ឈើ និង​ម៉ូតូ​ទៅកាន់​ទីប​ញ្ជា ការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​នីតិវិធី ប្រគល់ជូន​ទៅអោយ​មន្ត្រី​រដ្ឋបាល ព្រៃឈើ​ខេត្ត​។​

​ប្រភពពី​អ្នកដឹកឈើ បាន​ប្រាប់ថាៈ ឈើ​ទាំងនេះ ចេញពី​ចំណុច​ដុង​តា​ដាំ ដោយមាន​ម្ចាស់ ឈ្មោះ វុន ក្នុង​គោលបំណង យកទៅ​ចែកចាយ តាម​សិប្បកម្ម ក្នុង​ខេត្តស្ទឹងត្រែង​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular