ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ពីតំណមនិងបទពិសោធន៍ទៅរដ្ឋមន្ត្រី ចៅហ្វាយ ខេត្ត ចៅហ្វាយស្រុកនិងមន្ត្រីជ្សេងៗទៀតដែលត្រូវឡើងតំណែងថ្មី កុំឲ្យប្រពន្ធមកឡូកឡំក្នុងបន្ទប់ការងាររបស់ខ្លួន លូកលាន់កិច្ចការរបស់ខ្លួនឲ្យសោះ។ ព្រោះតាមបទពិសោ ធន៍និងការចំណាំរបស់សម្តេចកន្លងមកគឺមន្ត្រីដែលឲ្យប្រពន្ធចូលមកលូកលាន់កិច្ចរបស់ខ្លួនបែបនេះ បានបាត់បង់ការងារទាំងអស់ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មីនិងវិទ្យាស្ថាន «តេជោសែនសាធារណការនិងដឹកជញ្ជូន» នៅព្រឹកថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «មានការងារមួយដែលសម្តេចគួរតែរំលឹកចំពោះថ្នាក់ដឹកនាំរបស់យើងហើយនេះអាចជាតំណមហើយជាបទពិសោធន៍ថ្នាក់រដ្ឋ មន្ត្រីក្តី,ថ្នាក់ចៅហ្វាយខេត្តក្តី ចៅហ្វាយស្រុកក្តី ថ្នាក់ណាក៏ដោយ យកល្អកុំឲ្យប្រពន្ធយើងមកឡូកឡំក្នុងបន្ទប់ការងាររបស់យើង ។ ខ្ញុំតាមមើលច្រើនមនុស្សមកហើយដែល គ្រាន់តែឡើងកាន់តំណែងនេះតំណែងនោះប្រពន្ធទៅរៀបចំការិយាល័យ រៀបចំហុងស៊ុយបែរមុខទៅខាងណា បែរមុខទៅខាងណី ប្រពន្ធរៀបចំតាំងពីរីដូ រកគ្រូទាយមើលតុ ដាក់ជ្រុងណាបែរមុខទៅណា…» ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាការធ្វើបែបនេះវាមិនល្អទេ សម្រាប់ភ្នែកមន្ត្រីនិងបុគ្គលិកនៅក្រោមឱវាទ ។
សម្តេចបានរំលឹកថា៖«ជោគជ័យរបស់ខ្ញុំក៏មានចំណែកនៃការរួមរបស់ប្រពន្ធខ្ញុំផងដែរ ក្នុងជីវិតការងារជាង ៤២ ឆ្នាំ ដែលរាប់តាំងពីរដ្ឋមន្ត្រីការបរទេស,ឧបនាយករដ្ឋមន្ត្រីនិង នាយករដ្ឋមន្ត្រី,ភរិយាខ្ញុំមិនដែលមើលឯកសារណាមួយទោះបីជានៅផ្ទះលើតុសូម្បីតែប៉ះពាល់។លើកលែងតែមានឯកសារធ្លាក់ទៅដីគាត់រើសមកដាក់លើតុឱ្យ។គាត់មិនមើល ឯកសាររបស់ប្ដីតែម្ដង,ដូច្នេះមិនចាំបាច់គិតថាគាត់ដឹងរឿងរ៉ាវអ្វីនោះទេគឺគាត់មិនដឹងតែម្ដង ។ ហើយអ្នកខ្លះសួរទៅគាត់ថាដឹងរឿងនេះដឹងរឿងនោះឱ្យគាត់ឆ្លើយគឺគាត់ថាគាត់ មិនដែលដឹងទេរឿងទេ ពិតគឺអញ្ចឹង» ។
សម្តេចតេជោបន្តទៀតថា៖បើការិយាល័យរបស់សម្តេចកាលសម្តេចធ្វើរដ្ឋមន្ត្រីការបរទេស ពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៨ ក្រោយមក១៩៨៩សម្តេចចូលកាន់វិញ ។ គាត់ (សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)មិនដែលទៅការិយាល័យសម្តេចធ្វើការនោះទេ ។ នៅទីស្ដីការគណៈរដ្ឋមន្ត្រីគាត់ចូលបានពីរដង ពីរដងគឺគាត់ចាំខ្ញុំដើម្បីទៅចូលរួម ពិធីជប់លៀងជាមួយភ្ញៀវតែប៉ុណ្ណោះ ។ សម្តេចក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ការិយាល័យការិយាល័យធ្វើការរបស់សម្តេចនៅអគារចាស់ទីស្តីការគណៈរដ្ឋមន្ត្រី អ្វីដែលជារបស់លោក ចាន់ ស៊ី សម្តេចឱ្យយកចេញតែមួយទូដែកមួយប៉ុណ្ណោះ ដែលក្នុងទូដែកនោះមានមាស មានកាំភ្លើង និង មាននាឡិកាមួយចំនួនគឺខាងធនាគារជាតិអ្នកទៅយក ។ឯមួយទៀតគឺទូទឹកកកដែលជំនាន់នោះសម្បូរទៅដោយស្រាអង្គរដែលដាក់ក្នុងទូទឹកកកក្រៅពីនោះប្រមូលឯកសារជ្សេងៗ ដែលជារបស់គាត់ចេញហើយខ្ញុំប្រើតុរបស់គាត់ មានទៅស្អី ។សម្តេចបន្តថាជួនកាលការតែធ្វើបែបនេះសម្តេចចំណាំមនុស្ស បើនិយាយចំឈ្មោះទៅវាខ្មាស់គេ អ្នកដែលប្រពន្ធឡើងចូលដល់ការិយាល័យទាំងប៉ុន្មាន អវត្តមាន នៅក្នុងកិច្ចការងារនេះ ប្រហែលជាមនុស្សនោះទាំងអស់ ហើយខ្ទង់មិនតិចជាង១០ ឆ្នាំហើយទេបាត់បង់ការងារទាំងអស់។ អញ្ចឹងប្រពន្ធទៅលើករាសីមិនបានទេកុំឆ្ងល់មនុស្ស ម្នាក់ៗសុទ្ធតែមានអ្វីការពារខ្លួនមិនចាំបាច់ប្រពន្ធទៅការពារនោះទេ ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពាក់ប័ន្ធទៅកន្លែងធ្វើការងារដោយសម្តេចសង្កត់ធ្ងន់ថា៖កន្លែងធ្វើការងារល្អវាសំខាន់ហើយតែអ្វីដែលល្អ ជាងនេះទៀតខ្ញុំសូមរំលឹកគឺប្រសិទ្ធភាពការងារ, បើអត់មានប្រសិទ្ធភាពហើយទោះបីអាគារនេះវាល្អលើសនឹង ១០ ដងទៀតវានៅតែប៉ុណ្ណឹងដែរ ។ អញ្ចឹងកន្លែងការងារកាន់ តែល្អគឺកាន់តែធ្វើឲ្យការងារមានប្រសិទ្ធភាពហើយធ្វើទំនើបកម្ម ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំនឿជាក់ទៅលើក្រសួងសាធារណការនិងដឹកជញ្ជូនពាក់ព័ន្ធនឹងបញ្ហាកំណែទម្រង់នៅក្នុងទាក់ទងជាមួយនឹងវិស័យសាធារណការនិងដឹកជញ្ជូន, ការងារផ្លូវថ្នល់ ហើយសូម្បីតែលេខរថយន្ត យើងមានកំណែទម្រង់ច្រើនដែលយើងគប្បីធ្វើបន្តលើកទឹកចិត្តឲ្យមន្ត្រីរាជការរបស់យើង ។សម្តេចក៏បានធ្វើការណែនាំ ទៅដល់ប្រធានមន្ទីរសាធារណការខេត្តថា៖ ខេត្តក៏ដូចគ្នាព្រោះមានប្រធានមន្ទីរនៅតាមខេត្តដែលត្រូវរួមជាសេនាធិការរបស់គណៈអភិបាលខេត្ត ព្រោះយើងកំពុងតែផ្ទេរអំណា ចទៅឱ្យថ្នាក់ក្រោមជាតិ ។ សម្តេចក៏បានរំលឹកដល់អស់លោកប្រធានមន្ទីរទាំងឡាយប្រយ័ត្ន ត្រង់ថាអ្នកខ្លះធ្លាប់មានពិសោធន៍ហើយរឿងហ្នឹងដោ យសារប្រធានមន្ទីរត្រូវចាត់ តាំងដោយប្រកាសរដ្ឋមន្ត្រីក្រោយពេលសំណើពីគណៈអភិបាលខេត្ត អញ្ចឹងទេបែរជាមិនស្តាប់អភិបាលខេត្ត ស្តាប់តែរដ្ឋមន្ត្រី ឯពេលខ្លះទៀតដោយសារខ្លួននៅថ្នាក់ក្រោមជាតិ មិនស្តាប់រដ្ឋមន្ត្រី បែរ ជាទៅតាមតែគណៈអភិបាល ប៉ុន្តែអានឹងរឿងនឹងជារឿងម្យ៉ាង តែរឿងដែលសំខាន់ជាងនេះទៀតប្រាប់ចៅហ្វាយខេត្តថាស្តាប់រដ្ឋមន្ត្រី ដល់មករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក៏អត់ដឹង ចឹងទីចុងបំផុតមនុស្សនេះអត់ដឹងនៅណាពិតប្រាកដ៕