កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជា ជីវៈ​ទេសចរណ៍​

ដោយៈ​សុផល​/​ភ្នំពេញ​: លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ទីក្រុង​តំបន់ឆ្នេរ និង​វិទ្យាស្ថាន ទេសចរណ៍​គួ​យ​លីន ដែល​ប្រារព្ធ​ឡើង​រួមគ្នា​តាមរយៈ​អន​ឡាញ​នៅ​ទីតាំង​បី​កន្លែង​ផ្សេងគ្នា គឺ​ខេត្តកោះកុង ទីក្រុង​ធាន​ជី​ង និង​ទីក្រុង​គួ​យ​លីន​។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នា រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ នៅ​តារា​សាគរ ខេត្តកោះកុង​។​

​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ ផ្តោត​សំខាន់​លើ​ការជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ ការ នៃ​ភាពជា​ដៃគូ​ក្នុង​ការជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការអភិវឌ្ឍ ធនធានមនុស្ស និង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការរៀបចំ​ឱ្យ មានកម្ម​វិធី​ហ្វឹក​ហ្វា​ត់​ការងារ​សម្រាប់​សិស្ស និស្សិត និង​បុគ្គលិក​ព្រមទាំង​ការបង្កើតឱ្យមាន មជ្ឈមណ្ឌល​ផ្លាស់ប្តូរ និង​ស្រាវជ្រាវ​នវានុវត្តន៍​ទេសចរណ៍​-​វប្ប​ធ​ម៍​កម្ពុជា​-​ចិន​ដែល​នឹង ចូលរួម ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយជា​គោលដៅ ទេសចរណ៍​ដ៏​ទាក់ទាញ​លំដាប់ថ្នាក់​ពិភពលោក និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។​

​លោក ជា បូរ៉ា បានបញ្ជាក់​បន្ថែម​នៅក្នុង​ពី​ធី​នេះ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំឱ្យ​កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្តិភាព​ស្ថិរភាព នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។​

​លោក​បាន​បន្តថា វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ ដើរតួ​ជា​មាស​បៃតង រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការការពារ​បរិស្ថាន ពោលគឺ​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ដែលជា​ផ្នែក​គាំទ្រ​ដល់​ការសម្រេច បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០ របស់​អង្គការ​សហ ប្រជាជាតិ (UN)៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular