Home ព័ត៌មានអន្តរជាតិ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​កូវី​ដ​១៩​របស់​ថៃ អាច​ឆ្លង​វីរុស​កូរ៉ូណា​ដោយសារ​..

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​សំរាប់​ការគ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ​ខ្លួនឯង​ឥឡូវ​ប្រឈម​នឹង​ការ​ឆ្លងកូវី​ដ​១៩​ផងដែរ ។​

​តាម​ទម្លាប់​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ស្តី​ពី​កូវី​ដ​១៩​នៅ​វិមាន​រដ្ឋាភិបាល អ្នកនាំពាក្យ​លោក តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន តែង​អម​មក​ជាមួយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​នៅ​ទូរទស្សន៍​ថៃ​NBT តែ​ក្នុង​​ពេល​បង្ហាញមុខ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មករា លោក​មក​តែ​ឯង​។​

​លោក តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន បាន​និយាយថា អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​រូបនេះ ត្រូវ​កំណត់​ថា​ជា​ជន​ប្រឈម​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់ បន្ទាប់​ពី​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​ដដែល​នេះ​ត្រូវបាន​ធ្វើតេស្តិ៍​​វិជ្ជ​មានកូ​វីដ​១៩​។​

​ឥឡូវ បុគ្គលិក​NBT​ទាំងអស់​ត្រូវបាន​ធ្វើតេស្តិ៍​រក​វីរុស ដោយ​រួមទាំង​អ្នក​ធ្វើ​អត្ថាធិប្បាយ​ដែល​អវត្តមាន​កាលពី​ព្រឹក​មិញ​ផងដែរ​។​

​លោក​វី​សានុ​យ៉ូ​ធី​ន​បាន​និយាយថា​លោក​បាន​ទាក់ទង​ជិតដិត​ជាមួយ​បុគ្គលិក​ទូរទស្សន៍​រូបនេះ​និង​អាច​ឆ្លងកូវី​ដ​១៩​។​លោក​នឹង​ធ្វើតេស្តិ៍​រក​វីរុស​បន្ទាប់​ពី​ការធ្វើ​សន្និសីទកាសែត​ហើយ​លោក​ក៏​នឹង​ដាក់ខ្លួន​​ឯង​នៅ​ដាច់​ពី​គេ​។​

​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣០៩​នាក់ ក្នុងនេះ​២៩៧​នាក់​ជា​ការឆ្លង​នៅក្នុង​ស្រុក និង​១២​នាក់​ជា​ករណី​ចូលមក​​ពី​ក្រៅ​ប្រទេស​។​

​បូក​រួម​ទាំង​ចំនួន​ឆ្លង​ថ្មី​នេះ ថៃ​ឥឡូវ​មាន​អ្នក​ឆ្លង​សរុប​១៣.១០៤​នាក់ ១០.២២៤​នាក់​បាន​ជា ៧១​ស្លាប់​ហើយ​នៅ​សេសសល់​២.៨០៩​នាក់​កំពុង​ត្រូវ​ព្យាបាល​៕

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​សំរាប់​ការគ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​លោក តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន​តែង​បង្ហាញមុខ​ធ្វើ​សន្និសីតកាសែត​ផ្តល់​បច្ចុប្បន្នភាព​កូវី​ដ​១៩​រាល់ថ្ងៃ​ចាប់តាំងពី​ថៃ​ជួប​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​នៅ​រលក​ទី​២​កាលពី​ពាក់កណ្តាល​ខែ​មុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular