ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ចុងសប្តាហ៍នេះនៅអង់គ្លេសពុំមានការប្រកួតលីកកំពូលនោះទេ តែជំនួសដោយការប្រកួត FA Cup ជុំទី៤ ហើយនៅអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង បារាំងគឺមានការប្រកួតលីកកំពូលដូចសព្វមួយដង។
ការប្រកួត FA Cup ចុងសប្តាហ៍នេះមានចំនួន ១៥ គូ ប៉ុន្តែគូដែលពិសេសជាងគេគឺជំនួបរវាងបិសាចក្រហម Man U និង ហង្សក្រហម Liverpool។ ហើយនេះជាគូដែលយើងនឹងលើកយកមកវិភាគសម្រាប់ចុងសប្តាហ៍នេះ។
ដោយឡែកគូល្អៗដទៃទៀតដែលរំពឹងឈ្នះនៅចុងសប្តាហ៍នេះដែរនោះគឺ West Ham, Chelsea, Tottenham, Union Berlin, Leipzig, Bayern Munich, Villareal, Sevilla, Real Madrid, Barcelona, Roma, AC Milan, Inter Milan, Juventus, Napoli និង Lille។
– FA Cup : Manchester United vs Liverpool ៖ ក្រសែភ្នែកគ្រប់គ្នានឹងសម្លឹងទៅកីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យ ពេលបិសាចក្រហម Manchester United និង ហង្សក្រហម Liverpool ប៉ះគ្នានៅក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៤។ កាលក្រុមទាំងពីរប៉ះគ្នានៅទឹកដី Anfield ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍ ពួកគេបញ្ចប់ទៅដោយលទ្ធផលសូន្យស្មើ ហើយការប្រកួតនេះក៏ទំនងជានឹងតានតឹងដូចគ្នាដែរ។ កីឡាករបិសាចក្រហមដូចជា ម៉ាតា លីនហ្គាត ជេម និង វ៉ាន់ដេប៊ីក កំពុងរំអុកចង់ចាប់ផ្តើមជម្រើសដំបូង ខណៈគ្រីនវូដអាចនឹងដឹកនាំតំបន់ប្រយុទ្ធសម្រាប់ក្រុមម្ចាស់ផ្ទះ។ ចូន រ៉ូចូ និងវីលលៀមកំពុងស្ថិតនៅបន្ទប់ព្យាបាលរបួសនៅឡើយ។
ហង្សក្រហមឯណេះវិញបានបំបាក់ក្មេងៗរបស់ Aston Villa ៤-១ ក្នុងការប្រកួតបើកឆាក FA Cup របស់ពួកគេ ប៉ុន្តែពួកគេនឹងត្រូវប្រឈមការលំបាកនៅទឹកដី Old Trafford។ ដោយសារលោកជួហ្គិន ក្លប់ទំនងលាយកីឡាករក្មេងៗលេងដូចបិសាចក្រហមដែរនោះ ការប្រកួតនេះប្រហែលជាបញ្ចប់ទៅស្មើគ្នាសាជាថ្មី។ កីឡាករមីណាមីណុនិងអុកស្លេតឆាមបឺលែនសុទ្ធតែចង់បានឱកាសលេងជម្រើសដំបូងដូចគ្នា ខណៈហ្គោម៉េស ចូតា ខីតា និងវ៉ាន់ដែក កំពុងរបួសនៅឡើយ។
លទ្ធផលរំពឹងទុករវាងក្រុមទាំងពីរគឺ ១-១៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍