Home ព័ត៌មានសំខាន់ៗ តាម​ទំនៀមទម្ល...

តាម​ទំនៀមទម្លាប់​សែនព្រេន​សុំ​សម្អាត​បរិវេណ​ប្រាសាទ​រាមកេរ្តិ៍ និង​ប្រាសាទ​ដងទង់

ដោយៈ​បាយ័ន​/​សៀមរាបៈក្រុមមន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ដឹកនាំ​ពិធីសែនព្រេន ដើម្បី​ធ្វើការ​សម្អាត​បរិវេណ​ប្រាសាទ​រាមកេរ្តិ៍ និង​ប្រាសាទ​ដងទង់ ដែល​ស្ថិតនៅក្នុង​បរិវេណ​រមណីយ​ប្រាសាទ​កោះ​កេរ​កាលពី​ថ្ងៃទី​២១ ខែមករា​។​

សកម្មភាព​នេះ​នេះ​បាន​ធ្វើឡើង​ដោយ​ក្រុមការងារ​នាយកដ្ឋានរ​មណី​យ​ដ្ឋា​ន និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ប្រជាពលរដ្ឋ​ភូមិ​កោះ​កេរ​។​ប្រាសាទ​រាមកេរ្តិ៍​និង​ប្រាសាទ​ដងទង់​ដែលជា​បុរាណ​ស្ថាន​ស្ថិតនៅ​ក្នុងភូមិ​កោះ​កេរ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បញ្ជាក់ថា​ការធ្វើ​នេះ​ក្នុង​គោលបំណង ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន និង​សម្រាប់​សហគមន៍​ភូមិ​កោះ​កេរ​បន្ត​គោរពបូជា​ចំពោះ​ប្រាសាទ​ទាំងពីរ​នេះ​តាំងពី​បុរាណ​មក ព្រមទាំង​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​៕​សរន​

តាម​ទំនៀមទម្លាប់​សែនព្រេន​សុំ​សម្អាត​បរិវេណ​ប្រាសាទ​រាមកេរ្តិ៍ និង​ប្រាសាទ​ដងទង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular