Home ព័ត៌មានសំខាន់ៗ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រា​ប់លោក ម៉ក់ ហឺ​ន ថា​៖«​បើ​មិន​ស្គាល់​ហ៊ុនសែន ប្រៀប​ដូច​ខ្មែរ​មិន​ស្គាល់​ស្ករត្នោត​»

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ជួយ​ចេញថ្លៃ​យន្តហោះ ជូន​អ្នកវិភាគ​នយោបាយ នៅក្រៅ​ប្រទេស​មួយចំនួន​ដែល​មិន​ធ្លាប់បាន​មកកាន់​មាតុប្រទេស​របស់ខ្លួន​ហើយ​វិភាគ​ទៅតាម​តែ​សារព័ត៌មាន ឬ​វិភាគ​ទៅតាម​អ្វីដែល​អ្នកនយោបាយ​ប្រឆាំង​នៅក្រៅ​ប្រទេស និយាយឲ្យ​បានមក​មើល​ពី​ការអភិវឌ្ឍ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​និង​ស្គាល់​ហ៊ុនសែន​ឲ្យ​បាន​ច្បាស់​។ ដោយ​សម្តេច​លើកឡើងថា​៖«​បើ​មិន​ស្គាល់​ហ៊ុនសែន ស្មើ​និង​មិន​ស្គាល់ប្រៀប​ដូច​ខ្មែរ​មិន​ស្គាល់​ស្ករត្នោត​» ។​

 

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុងឱកាស​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រួមមាន​អគារ​ទីស្តីការ​ថ្មី​និង​វិទ្យាស្ថាន​«​តេ​ជោ សែន​សាធារណការ និង ដឹកជញ្ជូន​» នា​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១ ។​

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​លោក ម៉ក់ ហឺ​ន បានចេញ​វីដេអូ​ឡាយ ដោយនិយាយ​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​នៅពេល​រួម​កម្លាំង​ផ្តួលរំលំ ប៉ុល ពត ។ ក្នុងពេល​រៀបរាប់​នោះ​លោក ម៉ក់ ហឺ​ន បាន​សម្តែង​ការងឿងឆ្ងល់​ដោយ​មិនដឹងថា​សម្តេច​តេ​ជោ ហ៊ុន សែន ចេញពី​កន្លែង​ណា​មក​ដោយសារតែ​លោក​ស្គាល់​តែ សម្តេច ហេង សំរិន ប៉ុណ្ណោះ​។​

​សម្តេច​បន្តថា​មនុស្ស​ណាក៏ដោយ​បើ​មិន​ផ្អែកលើ​ប្រ​ត្តិ​សាស្ត្រ​និង​មិន​ទទួលស្គាល់​សង្គ្រាម​តាំងពី​ឆ្នាំ​១៩៧៥​ផង​អត់​ទទួលស្គាល់​ប៉ុលពត​កាប់សម្លាប់​មនុស្ស​ផង ហើយ​ផលវិបាក នៃ​របប​ប៉ុលពត​ឱ្យមាន​កុមារកំព្រា ស្ត្រី​មេម៉ាយ ការព្រាត់ប្រាស់​និរាស ហើយ​សង្គ្រាម​នៅ​បន្ត​រហូតដល់​បញ្ចប់​ឆ្នាំ ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះៗ​អ្នក​មិន​ទទួលស្គាល់​ចំ ណុ​ចនឹង​ផង​បែរជា​ច្បិច​យក​សភាពការណ៍​សព្វថ្ងៃ​តែមួយគត់​មក​វិភាគ​នោះ​ទោះបីជា​អ្នកមាន​បណ្ឌិត​ដឹក​ទាំង​ឡាន ទាំង​តោន ក៏​ខ្ញុំ​ហៅ​អ្នកជា​អា​ល្ងង់​ទូ​ដដែល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​មាន​ទស្សនវិទូ មាន​ប្រវត្តិ​ទូ សេដ្ឋវិទូ ប៉ុន្តែ​ក៏មាន​អា​ល្ងង់​ទូ​ដែរនោះ​ទស្សនៈ​ប្រវត្តិសាស្ត្រ​…​។ ប៉ុន្តែ​លោក ម៉ក់ ហឺ​ន មិនមែន ជា​អា​ល្ងង់​ទូ​នោះទេ ។ យ៉ាងណា​លោកពូ​បាន​វិភាគ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ។ ក្នុងការ​ដឹកនាំ​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន និង​វិភាគ​សភាពការណ៍​នោះ​សម្តេច​ប្រើ​វិធី សាស្ត្រ​៣ ផ្គួប​ផ្សំគ្នា​មាន​១. វិធីសាស្ត្រ​ប្រវត្តិសាស្ត្រ ២. វិចារ​វិជ្ជា និង​៣. ឡូ​ហ្ស៊ិ​ច តក្កវិជ្ជា ។ ទាំងនេះ​គឺជា​អ្វីដែល​ហ៊ុន សែន​ធ្វើ​ការវិភាគ​សភាពការណ៍​នៅពេល​ខាងមុខ ។​

​សម្តេច​ក៏បាន​លើកឡើង​ថា​ការវិភាគ​របស់លោក ម៉ក់ ហឺ​ន ចំពោះ​ការ​ថាស​ម្តេច​ទាល់ច្រក​គឺ​ប៉ុល ពត​ចង់​សម្លាប់​ហើយ​បាន​រត់​នោះ​គឺ​មិនត្រូវ​ទេ ។ ដោយសារ​ពេលនេះ​សម្តេច និង​សម្តេច​ហេង​សំរិន​មិនបាន​នៅ​ជាមួយគ្នា​នោះទេ ។​សម្តេច​ថាស​ម្តេច​បាន​ចេញទៅ​កសាង​កងទ័ព​តាំងពី​ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​១៩៧៧ ចំណែក​សម្តេច​ហេង​សំរិន​បានចេញ ទៅ​ឆ្នាំ​១៩៧៨ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា​៖«​ខ្ញុំ​ជា​ស្ថាបនិក​នៃ​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​មិនមែន​គ្រាន់តែ​ជា​មេបញ្ជាការ​នោះទេ ។​ចំណុច​នះ​ជា​ចំណុច​ដែល ខ្ញុំ​មិន​ស្ថិតក្នុង​ស្ថានភាព​ទាល់ច្រក​នោះទេ​ប៉ុន្តែ​ខ្ញុំ​គឺជា​អ្នកស្វែងរក​ផ្លូវ​សង្គ្រោះ​ជាតិ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​រាល់​សកម្មភាព​រំដោះប្រទេស​សម្តេច​មាន​វត្តមាន​ទាំងអស់​ដែល​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​តែម្តង​។​ចំពោះ​ឈ្មោះ​រណសិរ្ស​គឺជា​សម្តេច ជា​អ្នក​ស្នើឡើង​ដោយសារ​ជា​កងទ័ព​ដែល​សម្តេច​ជា​អ្នកបង្កើត​ឈ្មោះថា​«​កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា​» ។

​ជាមួយគ្នា​នោះដែរ​សម្តេច​បាន​ថ្លែង​បញ្ជាក់​ទៅ​លោក ម៉ក់ ហឺ​ន ថា​៖«​លោកពូ​វិភាគ​ត្រូវ​ដែរ​ហើយ​គាត់​ថា​គាត់​មក​ភ្នំពេញ​ដែរ​កាលសម័យ​នោះ​មុននឹង​ចេញទៅ​អាមេរិក​តាម​ប្រ​ទេ ស​ថៃ ។ ឥឡូវ​សូម​អញ្ជើញ​លោកពូ​(​ម៉ក់ ហឺ​ន​)​មកលេង​ភ្នំពេញ ខ្ញុំ​ចេញ​សំបុត្រ​យន្តហោះ​ឱ្យ ខ្ញុំ​ប៉ាវ​ឱ្យ​ពូ​មក​មើល​ភ្នំពេញ​បច្ចុប្បន្ន​ខុស​នឹង​ភ្នំពេញ​កាលពីពេល​លោកពូ​ចេញ យ៉ាងម៉េច ។ ទាំង​លោក ចិ​ត្រា លោក សុបិន លោក​គ្រឹ​ស្នា ដែលជា​អ្នកវិភាគ​នៅ​ខាងក្រៅ ។ ឥឡូវ​បើ​ចង់​មក​ខ្ញុំ​ជួយ​ចេញ​សំបុត្រ​យន្តហោះ​មក​ស្រុក​ខ្មែរ​ខ្ញុំ​ជួយ​ចេញថ្លៃ​សំបុត្រ ឱ្យ ដើម្បី​ដឹងថា​ស្រុក​ខ្មែរ​យ៉ាងម៉េច​»​។​

​សម្តេច​ក៏បាន​បន្ថែមថា​ដោយសារ​ភាព​អគតិ មិន​យក​ភាព​ពិត​បានទេ ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​អ៊ុនតាក់​ហើយ​ខ្ញុំ​ជា​សហ​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ពេលនេះ មានតែ​២​នាក់ គឺ​ខ្ញុំ​និង​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ជា​ម្ចាស់​សហ​ហត្ថលេខី​ហើយ​ជា​ស្ថាបនិក​នៃ​កា​ចរចា​សីហនុ ហ៊ុន សែន ហើយក៏​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​ផង ដែរ​​៕​

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular