Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ បាន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ដោយសារ​ខឹង​ប្រពន្ធ រត់ចោល​

​ដោយៈ​ស​រិ​ទ្ធ / កំពង់ស្ពឺៈ បុរស​ម្នាក់ បាន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ដោយសារ​ខឹង​ប្រពន្ធ រត់ចោល ដែល​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៩ ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២១ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ករណីនេះ បាន​បង្កឡើង ដោយ​ឈ្មោះ ហេង ពៅ អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​ឆេះ​ផ្ទះ​ទាំងស្រុង ទំហំ​ទទឹង ៥ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ សសរ​បេតុង កំពស់ ២ ម៉ែត្រ​កន្លះ ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ក្បឿង និង​ឆេះ​អស់ ពូក​ភួយ មុង កន្ទេល សំលៀកបំពាក់​មួយចំនួន និង​បែក​ពាង​ចំនួន​បី​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ ដែលនាំអោយ​បុរស​នេះ ដុត​ផ្ទះ​ចោល គឺ​បណ្តាលមកពី ខឹង​ប្រពន្ធ​រត់ចោល ហើយ​ជនសង្ស័យ ជា​មនុស្ស​ញៀន​ថ្នាំ ថែម​ទៀតផង​។ បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​គងពិសី ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular