ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ បានអញ្ជើញ ជាអធិបតី នៅក្នុងពិធីក្រុងពាលី សាងសង់អគាររដ្ឋបាល របស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសសហែក ដែលមានទំហំ ៣២ម x ៧ម ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ក៏បានចូលរួមក្នុងពិធីនេះដែរ។
សូមបញ្ជាក់ថាៈ ទោះបីបញ្ហាវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ កងរាជអាវុធហត្ថ នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជំរំបន្ទាយ អគារធ្វើការ អគារស្នាក់នៅ និងអគារនានា ស្របតាមយុទ្ធសាស្ត្រ ដែលបានដាក់ចេញ នាពេលកន្លងទៅ ហើយពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសហែក នៅលើទីតាំងដីថ្មី មានទំហំធំទូលាយ ជាងទីតាំងចាស់ ចំណែកឯទីតាំងចាស់នេះ នឹងប្រគល់ជូនសាលាស្រុករមាសហែក នេះបើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា នាពេលកន្លងទៅ។ ការសាងសង់នេះ ចំណាយថវិកា សរុបប្រមាណជាង ២៥ ម៉ឺនដុល្លារ ក្នុងនោះសង់អគារ របង ប្រព័ន្ធលូ និងចាក់ដីបំពេញបន្ថែម៕/V