បាន​មេដាយប្រាក់​មួយគ្រឿង សំរិទ្ធ​៤​គ្រឿងក្នុង​ពី​ការប្រកួត ជើងឯក​អាស៊ីអាគ្នេយ៍​

1035
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រា​តេ​ដូ​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កីឡាករ​-​កីឡាការិនី​កា​រា​តេ​ដូ​កម្ពុជា ដណ្ដើមបាន​មេ​ដា​ប្រាក់​មួយគ្រឿង និង សំរិទ្ធ ៤​គ្រឿង​ពី​ការប្រកួត​ថ្នាក់​តំបន់​នេះ​។​

​ព្រឹត្តិការណ៍​នេះ បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣​ដល់​២៥​មេសា ហើយ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន ២២​រូប​ទៅ​ចូល​ប្រកួត​។​

​បើតាម​លោក ឆាយ កៀក អនុប្រធាន​ខេ​មរ​សហព័ន្ធ​កា​រា​តេ​ដូ ដែលជា​មន្ត្រី​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​នោះ បាន​រាយការណ៍​ឲ្យ​ដឹងថា ការប្រកួត​មាន​វិញ្ញាសា​មេគុន និង​វិញ្ញាសា​ប្រយុទ្ធ​។ ចំពោះ​វិញ្ញាសា​សំដែង​មេគុន កីឡាការិនី លី ស៊ូ​អ៊ីង ដណ្ដើមបាន​មេដាយប្រាក់ ១​គ្រឿង​។​

​ចំពោះ​មេដាយសំរិទ្ធ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​រិ​ទ្ធ​ចំនួន​៤​គ្រឿង បានមកពី​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ដែល​ក្នុងនោះ​កីឡាករ វីរៈ បុត្រ កីឡាការិនី ឆាយ កៀក យូ​គិ វិញ្ញាសា​ប្រយុទ្ធ​៥៤​គីឡូក្រាម កីឡាការិនី​លី ស៊ូ​អ៊ីង ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាការិនី ឆន ស្រី​ភា វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥០​គីឡូក្រាម​។ ពួកគេ​ទាំង​៤​រូប ដណ្ដើមបាន​មេដាយសំរិទ្ធ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម