ដោយ:រ៉ាម៉ន/ភ្នំពេញ: កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី១ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ១៥ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ក្នុងឱកាសនោះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំរក្សាការពារអនាម័យខ្លួនដោយរស់នៅស្អាតហូបស្អាត លាងដៃនិងសាប៊ូ អាល់កុល ជែល ពាស់ម៉ាសជានិជ្ចជាសវាងជំងៃកូវីដ១៩និងជំងឺផ្សេងៗទៀតផង៕