ដោយ៖តារារិទ្ធ./ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះបានលើកឡើងថាកម្ពុជា ត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងការជួយដល់ប្រជាពលរដ្ឋជាង ៣ លាននាក់កម្មករបាត់បង់ការងារធ្វើក៏ត្រូវជួយគោលនយោបាយជំនួយសង្គមទាំងឡាយនៅ ត្រូវនៅបន្តធម្មតាដូច្នេះដំណើរការរបស់យើងគឺត្រូវធ្វើឲ្យសេដ្ឋកិច្ចងើបឡើងជាមួយនឹងការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃកូវីដ១៩ នៅក្នុងសហគមន៍ជាថ្មីម្ដងទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលរួមមានអគារទីស្តីការថ្មី និងវិទ្យា ស្ថាន «តេជោសែន សាធារណការនិងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ ។សម្តេចបានរំលឹកថា៖យើងធ្លាប់ធ្វើសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៥កំណើនសេដ្ឋកិច្ច របស់យើងបានឡើងដល់ ១៣,៣ ភាគរយ។ឆ្នាំ ២០០៦ ជាង១២ %, ២០០៧ ជាង ១១ ភាគរយ ប៉ុន្តែដល់ពេលវិបត្តិសេដ្ឋកិច្ចចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៨ យើងមាន ៦,៨ ភាគរយ ,ប៉ុន្តែនៅពេលចូលឆ្នាំ ២០០៩ គឺយើងធ្លាក់មក ០,៥ ភាគរយតែម្ដង ។ ឆ្នាំ ២០១០ យើងងើបមកជាង ៦ ភាគរយវិញចាប់ពីឆ្នាំ ២០១១ ដល់ ២០១៩ គឺមានជាង ៧% រហូត ។ ឥឡូវនេះគេព្យាករណ៍ថាសេដ្ឋកិច្ចរបស់យើងមានកំណើនជិត ៤ % ។
សម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងដែរថាក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជាមិនអាចវិលទៅរកអតីតកាលនោះទេហើយប្រសិនជាវិលរកអតីតកាលនោះក៏មិនដឹងថាពេល ណាដែរដូច្នេះគន្លងសុវត្ថិភាពនៅតែជាការចាំបាច់។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តអំពាវនាវឲ្យរួមគ្នាការពារនិងប្រយុទ្ធជាមួយជំងឺកូវីដ១៩ដោយអនុវត្តន៍តា ម គោលការណ៍«៣កុំ» និង «៣ការពារ» ដោយត្រូវពាក់ម៉ាស លាងដៃឲ្យស្អាត និង រក្សាគន្លាត ឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងកុំទៅកន្លែងដែលមានមនុស្សកុះករ កុំទៅកន្លែងបិទ ជិត និង កុំអោបរិតគ្នា ៕