Home ព័ត៌មានជាតិ សន្តិសុខ ហៅ​ម៉ូតូឌុប​ជ...

ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់ យក​កូនកាំបិត​អា​រក​ប្លន់​យក​ម៉ូតូ​

​ដោយៈ​ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ហៅ​ម៉ូតូឌុប​ជិះ លុះដល់​កន្លែង​ស្ងាត់ យក​កូនកាំបិត​អា​រក​ជនរងគ្រោះ​របួស​ធ្ងន់ ប្លន់​យក​ម៉ូតូ​។ តែ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ពេល​យកទៅ​បញ្ចាំ​។

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​៖ ករណី​ប្លន់​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ និង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២២ ខែមករា​។​

​ជនសង្ស័យ​ឈ្មោះ ឈុំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឃាត​ខ្លួន​ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AL-6610 ដែលជា​ម៉ូតូ​របស់​ជនរងគ្រោះ និង​កូនកាំបិត​ចិតបន្លែ​១​ដើម​ផងដែរ នៅ​ចំណុច​ម្ដុំ​អាគារ​ថ្មី ស្ថិត​ក្នុងភូមិ​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុខុម ជា​អ្នករត់ម៉ូតូឌុប​។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ពី​ក្រុង​មក​ខេត្ត ហើយ​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​ក៏​កសាង​សំណុំរ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular