ប្រជុំ​ចុះ​អធិការកិច្ច​និង​សំណេះសំណាល​របស់​សាលា​ឧ​ទ្ទ​រណ៍​តំបន់​ខេត្ត​ត្បូងឃ្មុំ នៅ​សាលាដំបូង​ខេត្តកំពង់ធំ

ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: អយ្យការ អម​សាលាដំបូង និង​សាលាដំបូង​ខេត្តកំពង់ធំ បានទទួល​កិច្ចប្រជុំ​មួយ​ស្តីពី ការចុះ​អធិការកិច្ច​ក្រុមការងារ​របស់​សាលា​ឧ​ទ្ទ​រណ៍ (​តំបន់​)​ដើម្បី​​ពិនិត្យ​ដំណើរការ​ជម្រះ​បន្ធូរ​ការកកស្ទះ​សំណុំរឿង​ដែលជា​គោលនយោបាយ​របស់​ក្រសួង​យុ​ត្តិ​ធ​ម័​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​មន្ត្រីរដ្ឋបាល​នៃ​សាលាដំបូង​ខេត្តកំពង់ធំ​អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កនា​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១ ថា​៖ កិច្ចប្រជុំ​ដោយមាន​ការអញ្ជើញ​ដឹកនាំ​ដោយ​លោក ម៉ុង មុនី​ចរិយា ប្រធាន​សាលា​ឧ​ទ្ទ​រណ៍​ត្បូងឃ្មុំ អមដោយ​លោក​តន់ សីហ​តេជ អគ្គ​ព្រះរាជអាជ្ញារង និង​ចូលរួម​ដោយ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក ទុំ សោភ័ណ អគ្គលេខាធិការ ។ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ស្នងការរង ខេត្តកំពង់ធំ រួមទាំង​ប្រធាន​ព​ន្ឋា​គារ​ខេត្តកំពង់ធំ រួមទាំង​ព្រះរាជអាជ្ញារង ក្រឡាបញ្ជី​និង​មន្ត្រី នៃ​សមត្ថកិច្ច​នៃ​តុលាការ​ចូលរួម​ផងដែរ​។​

​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បានធ្វើ​កិច្ច​ស្វាគមន៍ និង​បានបញ្ជាក់​ពី​សំណុំរឿង​កកស្ទះ​នៅក្នុង​ឆ្នាំ​២០២០ ដោយ​សំណុំរឿង​នៅសល់​ពី​ឆ្នាំ​២០១៩ ចំនួន​២៤៦​រឿង​។ សំណុំរឿង​ថ្មី​ក្នុង​ឆ្នាំ​២០២០​ចំនួន​៩៨៧​រឿង​។ ចាត់ការ​បាន​ចំនួន​១.២២៩​រឿង និង​នៅសល់​កំពុង​ចាត់ការ​ចំនួន ៥៧​រឿង​។​

​សម្រាប់​ឆ្នាំ​២០២១ សំណុំរឿង​ចូល​ថ្មី​ចំនួន​៥១​រឿង​និង​កំពុង​ចាត់ការ ចំពោះ​សំណុំរឿង​បញ្ហា​កកស្ទះ ដោយ​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និង​មន្ត្រី​ក្រឡាបញ្ជី បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​តាម​និតិ​វិធី ឲ្យ​បាន​រួចរាល់​និង​ឆាប់រហ័ស ។​

​ឯ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ បានបញ្ជាក់​ពី​មន្ត្រី​បំ​ម្រើ​ការងារ​ក្នុង​តុលាការ រួមទាំង​អយ្យការ​សាលាដំបូង​៨៥​រូប ផ្នែក​តុលាការ​៣០​រូប ប្រធាន​មួយរូប អនុប្រធាន​មួយរូប ចៅក្រម​៨​រូប ក្រឡាបញ្ជី​១៨​រូប ផ្នែក​អយ្យការ​មាន​១៣​រូប មាន​ព្រះរាជអាជ្ញា​មួយរូប ព្រះរាជអាជ្ញារង​៤​រូប ក្រឡាបញ្ជី​៨​រូប ផ្នែក​លេខាធិការដ្ឋានរ​ដ្ឋ​បាល​មាន​៧​រូប ផ្នែក​មន្ត្រី​កិច្ចសន្យា​១៥​រូប​។​

​ចំពោះ​សំណុំរឿង​ទទួលបាន គិត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០ សំណុំរឿង​រដ្ឋប្បវេណី​១១៣៥​រឿង​។ រឿង​ចូល​ថ្មី​៨៩១​រឿង រឿង​ចាត់​រួច​៨៤១​រឿង រឿង​កំពុង​ចាត់ការ ១.១៨៥​រឿង សំណុំរឿង​ព្រហ្ម​ទ​ណ្ទ​ស៊ើបសួរ សល់​ពីមុន ១.៩២០​រឿង រឿង​ចូល​ថ្មី​ចំនួន​៩៣៤​រឿង រឿង​ចាត់ការ​ចំនួន ២.៥៣៦​រឿង កំពុង​ចាត់ការ ៣១៨​រឿង ។ ពោលគឺ​លទ្ធផល​ដែល​បានសម្រេច​ជោគជ័យ​នេះ គឺ​សារ​មានការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា គឺ​ព្រះ​អាជ្ញា ចៅក្រម ក្រឡាបញ្ជី និង​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​។

​លោក តន់ សីហ​តេជ អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ខេត្ត​ត្បូងឃ្មុំ​មានប្រសាសន៍ថា ៖ សាលា​ឧ​ទ្ទ​រណ៍​ត្បូងឃ្មុំ​មាន​ដែល​សមត្ថកិច្ច គ្រប់គ្រង​លើ​សាលាដំបូង និង​អយ្យការ​សាលាដំបូង​ចំនួន​៣​ខេត្ត​។ ក្នុងនោះ​មាន​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ខេត្តកំពង់ធំ​ផងដែរ​។​

​លោក​បាន​បន្តថា ៖ គោលបំណង​នៃ​ការជួបប្រជុំ​អធិការកិច្ច​និង​ជួយ​សំណេះសំណាល​ថ្ងៃនេះ គឺ​ទី​១ /​ជាការ​ណែនាំ​ខ្លួន​ដល់​មន្ត្រី​ទាំងអស់ ឲ្យ​បាន​ស្គាល់មុខ​គ្នា និង​ទី​២ គឺ​បន្តការងារ​ចាស់ របស់​សាលា​ឧ​ទ្ទ​រណ៍​ភ្នំពេញ ដែល​ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច និង​ត្រូវ​រាយការណ៍ ពី​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​ជូន​ដល់​សាលា​ឧ​ទ្ទរ​ខេត្ត​ត្បូងឃ្មុំ ។​

​ដូចជា​ការបញ្ជូន​ដីការ​សម្រេច និង​ឯកសារ​ផ្សេងៗ របស់​ចៅក្រម​ស៊ើបសួរ កន្លងមកនេះ​សាលា​ឧ​ទ្ទ​ណ៍ ខេត្ត​ត្បូងឃ្មុំ​រួចមកហើយ គឺ​លទ្ធផល​គួរ​ជាទី​មោទនៈ ។​តែ​សំណូមពរ​ឲ្យ​អយ្យការ មាន​បញ្ជី​តាមដាន​ផ្ទាល់ខ្លួន រាល់​សកម្មភាព​នានា​ដើម្បី​ផ្ទៀងផ្ទាត់ ។​

​លោក ម៉ុង មុនី​ចរិយា ប្រធាន​សាលា​ឧ​ទ្ទ​រណ៍​ខេត្ត​ត្បូងឃ្មុំ កោតសរសើរ​ចំពោះ​មន្ត្រី​ទាំង​ផ្នែក​តុលាការ និង​ផ្នែក​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយយោង​តាម​សេចក្តីរាយការណ៍​របស់ លោក​ព្រះ​រា​អាជ្ញា និង​លោក​ប្រធាន​សាលាដំបូង គឺជា​លទ្ធផល​ដ៏​ត្រចះត្រចង់ និង​ជាទី​មោទនៈ​ក្នុងការ​អនុវត្ត យុទ្ធនាការ របស់​ក្រសួងយុត្តិធម៌ ក្នុងការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​កន្លងមកនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular