ដោយ: មុនីរ័ត្ន / ភ្នំពេញ: មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៅថ្ងែទី២២ ខែមករា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពលោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ។
លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចនារីរាជធានីភ្នំពេញ បានថ្លែងថា ឆ្នាំ២០២០ គឺជាឆ្នាំ អាក្រក់បំផុតសម្រាប់ពិភពលោកទាំង មូល ដោយសារតែមាន ការឆ្លង រាលដាលជាសាកលនៃជំងឺវីរុសកូវីត១៩ថ្មី បានធ្វើឲ្យមានការស្លាប់មនុស្សរាប់លាននាក់និង បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែរងផលប៉ះពាល់ គ្រប់ផ្នែក ពីជំងឺផ្លូវដង្ហើមដ៍កាចសាហាវនេះ។ ជាមួយគ្នានោះដែរព្រះរាជាណាចកម្ពុជាបានទទួល រងនូវផលប៉ះពាល់ពីជំងឺវីរុសកូវីត១៩ថ្មីនេះផងដែរ បានធ្វើឲ្យ វិស័យនានាត្រូវបានជាប់គាំង និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងគំហគ់ ប៉ះ ពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទោះបីជាប្រទេសកម្ពុជាទទួលរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច សង្គម ពីជំងឺកូវីត១៩ថ្មីយ៉ាង ណា ក៍មន្ត្រីនៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរួមសហការគ្នា បំពេញងារការតាមវិស័យរៀងៗខ្លួនដោយសស្រាក់សស្រាំបំផុតដោយ មាន ការទទួល ខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលការងារលើស ពីការរំពឹងទុក។
លោកស្រីកាន់ រតនៈឧប្បល បានបញ្ជាក់ថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ដែលជាផ្នែកមួយយ៉ាងសំខាន់ របស់ក្រសួងកិច្ចការនារី នៅក្នុងឆ្នាំ២០២០កន្លងមកនេះបានអនុវត្តផែនការគោល សំខាន់ៗទទួលបានជោគជ័យ។ ការងារគោលសំខាន់ៗ ដែលមន្ទីរបានបំពេញក្នុងឆ្នាំ២០២០កន្លងមករួមមាន៖
១.ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនិងក្មេងស្រី
២.ការលើកកំពស់ការអប់រំដល់ស្ត្រីនិងក្មេងស្រី
៣.ការលើកកំពស់សុខភាព ស្ត្រីនិងក្មេងស្រី
៤.កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី
៥.ស្ត្រីក្នុងវិស័យសាធារណៈនិងនយោបាយ
៦.ការពង្រឹងសមត្ថភាព និងការងារអភិវឌ្ឍន៍ស្ថាប័ន …។
ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបញ្ជាក់ថា មន្ទីរបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩- ២០២៣ ត្រូវបានរៀបចំឡើង ផ្អែក លើកត្តាជោគជ័យ បទពិសោធនិងមេរៀនដែលបានមកពីការអនុវត្ត ផែនការ សកម្មភាពជាតិស្តីពី ការទប់ ស្កាត់ហិង្សាលើស្ត្រី នាឆ្នាំកន្លងមក។ នៅក្នុងផ្នែកកិច្ចការពារ ផ្លូវច្បាប់និងសេវាពហុវិស័យ មានគោលបំណងកសាង ភាពជោគជ័យផ្អែកលើការអភិវឌ្ឍបទដ្ឋាននានានិង ការកែលម្អកិច្ចសម្រប សម្រួលឱ្យកាន់តែប្រសើរឡើង ការអភិវឌ្ឍសមត្ថភាពដៃគូពាក់ព័ន្ធ សំខាន់ៗ ក្នុងកិច្ចសហការផ្តល់សេវាជួយជនរងគ្រោះឱ្យកាន់តែល្អប្រសើរជាងមុន ដោយផ្អែកតាមអភិក្រមផ្តោតលើជនរងគ្រោះ និងកិច្ចអន្តរាគមន៍ប្រកបដោយ បរិយាបន្ន។ ផែនការនេះនឹងផ្តោតការយកចិត្តទុក ដាក់លើការពង្រឹងការយល់ដឹង ការអនុវត្តនិងការជំរុញការអនុវត្តច្បាប់និងគោលនយោបាយនានានៅថ្នាក់ក្រោមជាតិដែលក្រសួងបានកំណត់។ នៅឆ្នាំ២០២១ មន្ទីរបន្តពិនិត្យដោះស្រាយនូវបញ្ហាប្រឈមនិងចំណុចខ្វះខាត ដោយផ្អែកលើ ការ អនុវត្ត ជាក់ស្តែង៕