យើ​ហ្គេ​ន ក្លប់ បញ្ជាក់ថា ឆេ​ម​បឺ​ឡេ​ន រងរបួស​ធ្ងន់ អំឡុងពេល​ប្រកួត​ឆេ​ម​ពាន​លី​ក​

1208
ចែករម្លែក

​ខ្សែបម្រើ​របស់ Liverpool អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) រងរបួស​ក្បាលជង្គង់​ធ្ងន់ធ្ងរ​តាំងពី​នាទី​ដំបូង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Roma ហើយ​ក្រុម គ្រូពេទ្យ​មានការ​បារម្ភ​អំពី​ការ​ដាច់​សរសៃពួរ​ធ្ងន់ធ្ងរ​ដែល​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ខកខាន ការប្រកួត​ច្រើន​ខែ​។

​វា​គឺជា​រឿង​ខកចិត្ត​មួយ​សម្រាប់​អតីត​កីឡាករ Arsenal រូបនេះ ដែល​កំពុង​ឡើង​ជើង ហើយ​សង្ឃឹមថា នឹង​ប្រើប្រាស់​ឱកាស​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នេះ ដើម្បី​កក់​កៅអី​នៅ ក្នុង​ក្រុម​ជម្រើសជាតិ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​នៅ​រដូវក្តៅ​។

​ខ្សែបម្រើ​រូបនេះ​ជួប​ហេតុការណ៍​អាក្រក់​នៅពេល​ប៉ះទង្គិច​ជាមួយ​កីឡាករ អា​ឡិ​ក​សា​ដឺ កូ​ឡា​រ៉ូ​វ (Aleksander Kolarov) បន្ទាប់ពី​ចាប់ផ្តើម​លេង​បាន​១៥​នាទី​។ ប៉ុន្តែ​របួស​របស់ ឆេ​ម​បឺ​ឡេ​ន ហាក់ដូចជា​ធ្ងន់ធ្ងរ ហើយ​ទីបំផុត​ត្រូវបាន​គេ​សែង​ចេញ​។

Liverpool នឹងត្រូវ​រង់ចាំ​មើល​លទ្ធផល​ស្កែ​ន​មុនពេល​ពួកគេ​អាច​បញ្ជាក់ថា វា​ធ្ងន់ធ្ងរ ឬ​យ៉ាងណា ប៉ុន្តែ​អារម្មណ៍​នៅ​ពហុកីឡាដ្ឋាន Anfield កាលពី​យប់មិញ​បាន​បង្ហាញថា​ខ្សែបម្រើ រូបនេះ​នឹងមិន​អាច​លេង​បាន​ទៀត​ទេ​នៅ​រដូវ​កាល​នេះ​។ មានការ​ស្នើសុំ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ឲ្យ​ផ្តល់ព័ត៌មាន​ថ្មី​ជុំវិញ​បញ្ហា​របួស បន្ទាប់ពី​ក្រុម Liverpool យកឈ្នះ Roma ៥-២ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain)

ទីតាំងផ្សាយពាណិជ្ជកម្ម