Home ព័ត៌មានជាតិ នយោបាយ បណ្ឌិត សុខ សុ...

បណ្ឌិត សុខ សុ​ក្រឹ​ត្យា ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​

ដោយៈ​សុផល​/ភ្នំពេញ​៖​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup)​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ស្ថានទូត​ថៃ រាជធានី​ភ្នំពេញ​។​

បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​​និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជា ណាចក្រ​កម្ពុជា​

ក្នុងជំនួប​នោះ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានលើកឡើង​អំពី​ចំណងមិត្តភាព​និង​កិច្ច សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង កម្ពុជា​-​ថៃ​នាពេល​បច្ចុប្បន្ន​ហើយ​ទៅ​ថ្ងៃ​អនាគត​ចំណង​សាមគ្គីភាព​សុខសន្តិភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ស្អិតរ​មួ​ត រឹងមាំ​ថែមទៀត​។​

លោក​បណ្ឌិតក៏បាន​ជម្រាបជូន​ឯកអគ្គរាជទូត​ថៃ​អំពី​ស្ថានភាព​កូ​វីដ​-១៩នៅ​កម្ពុជា​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយជា​ប្រទេស​គ្រប់គ្រង​កូ​វីដ​-១៩ បានល្អ​បំផុត​លើ​ពិភពលោកដោយ​រំពឹងថាក្នុងពេល​ឆាប់ៗ​ខាង មុខនេះ កម្ពុជា​-​ថៃ​នឹង​បើក​ច្រកព្រំដែន​ឡើងវិញ​ដើម្បី​ជំរុញ​កំណើន​ទេសចរ​រវាង​ប្រទេស​ទាំងពីរ ឬ​តាមរយៈ​ការរៀបចំ​ជា​កញ្ចប់​ទស្សនកិច្ច​កម្ពុ​ជា​-​ថៃ ដោយ​អនុវត្ត​យន្តការ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ (Travel Bubble) ដែលជា​ការធ្វើ ដំណើរ​តាមបែប​គន្លង​ថ្មី​។​

​លោកប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ បាន​សម្តែង​ការកោតសរសើរនិង​អបអរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជាដែល​គ្រប់គ្រង​ កូ​វីដ​-១៩បាន​យ៉ាង​ល្អ​ដែល​លោក​ផ្ទាល់​ក៏ដូចជា​មន្ត្រី​ស្ថានទូត​និង​ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុងស្នាក់នៅ​កម្ពុជា​ទាំង អស់​មាន​ភាពកក់ក្តៅ​បំផុត​។​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក្នុងការ​រក្សា​នូវ​សុខសន្តិភាព​ពេញលេញ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​និង​ការរក្សាបាន​នូវ​ចំណងមិត្តភាព​រវាងរ​ដ្ឋ​និង​រដ្ឋ និង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង ពីរ​កម្ពុជា​-​ថៃ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular