ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះបើទោះបើធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំង ហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតមានរឿងរាវប្រទាំងប្រទើសច្រើនចូរប្រយ័ត្នបញ្ហាមិនល្អណាមួយកើតឡើង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់សេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះបើប្រកបការងារអ្វីតែងជួបបញ្ហារាំងស្ទះ និងរឿងរាវច្រើនបន្តិច ម្ល៉ោះហើយលោកអ្នកតោងតែអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឱ្យសោះព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងពេលនេះបញ្ហាប្រាក់កាសលោកអ្នកអាចទទួលបានបើសិនមានការខិតខំបំពេញការងារនោះ។ក្រៅពីនេះលោកអ្នកអាចមានជំនួយឧបត្តម្ភផង។ចំណែកការបំពេញការងារវិញលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរ បើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជារកអង្ករច្រកឆ្នាំងពុំគ្រាន់ឡើយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំ ហើយត្រូវមកដេកសោកស្តាយក្រោយដែលជាការហួសពេលទៅហើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការលេងហ៊ុន ទិញផ្ទះសម្បែង ឬចរចាទំនាក់ទំនងអ្វីមួយ។អ្នកប្រកបការងារឬធ្វើអ្វីមួយតែងផ្តល់ផលល្អនិងបើចង់ចូលបម្រើការងារថ្មីថ្មោងផងក៏តែងសម្រេចជោគជ័យដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ និងទោះបំពេញការងារទីជិតឆ្ងាយមានការចម្រុងចម្រើនដោយក្តីសុខដុមគួរសម។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពភ្លឺថ្លានិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះមានភាពគាប់ប្រសើរ ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានជោគជ័យគួរជាទីពេញចិត្តផង។ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងចរចាអ្វីមួយតែងគេសហការនិងជួយជ្រោមជ្រែងថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់រស់ស្រួលខ្លួន ។
ចំណែកបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះវិញមានដំណើរប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ចំពោះការប្រកបការងារសព្វបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខជឿនលឿនគួរសមហើយក៏មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានល្អនោះតែងផ្តល់ជាផ្លែផ្កាយ៉ាងប្រសើរនៅគ្រាខាងមុខទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងផលអាក្រក់ឬត្រូវខាតឡុងចុងនៅពេលណាមួយមកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខល្អហើយបើមានជម្លោះវិវាទហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុត៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកមានការជឿនលឿនច្រើនរឿងមិនថាប្រាក់កាសឬរឿងផ្ទាល់ខ្លួនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួ
សម៕
ឆ្នាំវក
រាសីល្អជាមធ្យម។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងមានរឿងរាវប្រទាំងប្រទើសព្រោះតែក្រុមមនុស្សតាមឈ្នានីសដោយប្រការណាមួយ។ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាយាយីនិងក្រុមមនុស្សបង្កបញ្ហាច្រើនជាងសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាប្រុសស្រីជួបភាពរកាំរកូសនិងពាក់មុខយក្សដាក់គ្នាឥតសូវត្រូវគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីដែលធ្លាប់តែមានភាពរលូនល្អនឹងប្រែមកជួបលើបញ្ហាប្រទាំងប្រទើសច្រើនដូចនេះបើចង់ធ្វើអ្វីក៏ដោយតោងតែតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ។ការធ្វើដំណើរទៅពឹងពាក់អ្នកដទៃច្រើនខកបំណងឬអាចទទួលរងការប្រមាថថែមទៀតគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះកិច្ចការងាររបស់លោកអ្នកមានភាពលូតលាស់ប្រពៃ ហើយទោះធ្វើអ្វីក៏មានការចម្រើនឈានទៅមុខគួរជាទីពេញចិត្ត។ចំពោះការងារបើមានគេប្រគល់ឱ្យធ្វើអ្វីមួយគប្បីរួសរាន់បំពេញពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលហើយការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រឆាំងគ្នានិងប្រចែប្រច័ណ្ឌមិនស្ទើរដែរទេ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពីព្រោះថាតែងមានបញ្ហាមិនល្អយាយី និងពិសេសរាល់ការបំពេញកិច្ចការងារអ្វីតែងរាំងស្ទះដោយឆ្លើយតបមិនដូចជាទីពេញចិត្តឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីងាយទាំងផ្អែមល្ហែមនិងងាយទាំងបែកបាក់៕