ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ឡយ អូស្ទីន បានទទួលការអនុម័តពីព្រឹទ្ធសភាអាម៉េរិកដើម្បីក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិស្បែកខ្មៅដំបូងបង្អស់របស់អាម៉េរិក។
ការបោះឆ្នោតក្នុងសំឡេង ៩៣-២ បានផ្តល់ឱ្យលោកប្រធានាធិបតីចូ បៃដិននូវសមាជិកគណៈរដ្ឋមន្ត្រីទី ២ របស់គាត់។
លោកស្រី អាវីរ៉ុល ហេនស៍ ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធជាស្ត្រីដំបូង ដែលបម្រើការជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ។
លោកបៃដិនត្រូវគេរំពឹងថានឹងទទួលបានការយល់ព្រមសម្រាប់អ្នកដទៃទៀតក្នុងក្រុមសន្តិសុខជាតិរបស់លោកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ រួមទាំងលោក អានថូនី ប្ល៊ីនខិនជារដ្ឋមន្ត្រីក្រសួងការ
បរទេស។
ប្រធានាធិបតីបៃដិនចង់ឱ្យលោកអូស្ទីនស្តារស្ថិរភាពនៅមន្ទីរបញ្ចកោណ ដែលបានឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់ពីព្រឹទ្ធសភាសម្រាប់រដ្ឋមន្ត្រី ២ រូប និង ៤រូបទៀតកាន់មុខតំណែងនេះបណ្តោះអាសន្នក្នុងអំឡុងរដ្ឋបាលត្រាំ។
ព្រឹទ្ធសមាជិកដែលបោះឆ្នោតប្រឆាំងនឹងលោកអូស្ទីនគឺព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក ម៉ៃ លី មកពីរដ្ឋយូថា និងលោក ចូស ហូលី មកពីរដ្ឋមីសសួរី។
មុនពេលធ្វើដំណើរទៅកាន់មន្ទីរបញ្ចកោណ លោកអូស្ទីនបានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកពិតជាមានមោទនភាពណាស់ដែលបានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិស្បែកខ្មៅទីមួយ។
លោកបានសរសេរថា “តោះទៅធ្វើការ”៕
លោកឡយ អូស្ទីន (ឆ្វេង) ក្លាយជារដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅទីមួយរបស់អាម៉េរិក