Home ព័ត៌មានអន្តរជាតិ អតីត​ក្រុម​ឧទ...

អតីត​ក្រុម​ឧទ្ទាម​ម៉ៅ​និយម​អំពាវនាវ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​តាម​ដងផ្លូវ​ជំទាស់​នឹង​ការរំលាយ​ស​ភានេ​ប៉ាល់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​បាតុកម្ម​មួយ​ដែល​អំពាវនាវ​ឡើង​ដោយ​អតីត​ក្រុម​ឧទ្ទាម​ម៉ៅ​និយម​បាន​ទាក់ទាញ​មនុស្ស​រាប់​សិប​ពាន់​នាក់​មក​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​របស់នេ​ប៉ាល់​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ទាម​​ទារ​ឱ្យ​ប្រគល់​សភា​ត្រឡប់មកវិញ​នៅក្នុង​ការបង្ហាញ​កម្លាំង​ដ៏​ធំ​បំផុត​ចាប់តាំងពី​សភា​ត្រូវបាន​រំលាយ​។​

​លោកនាយក​រដ្ឋមន្ត្រី ខេ​ភី សា​ម៉ា អូ​លី បាន​រំលាយ​សភា​កាលពី​ខែ​ធ្នូ ដោយ​ចោទប្រកាន់​សមាជិក​នៃ​គណបក្ស​របស់​គាត់ រួម​ទាំង​អតីត​ក្រុម​ឧទ្ទាម​ថា​មិន​សហការ​គ្នា និង​កោះ​ឱ្យមាន​ការបោះឆ្នោត​​ថ្មី​នៅ​ខែ​មេសា​។​

​ចំណាត់ការ​នេះ​បាន​ធ្វើឱ្យ​ប្រទេស​នេ​ប៉ាល់​ធ្លាក់​ចូលទៅក្នុង​ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ​សាជាថ្មី បន្ទាប់ពី​ជួប​អស្ថិរភាព​ជាច្រើន​ឆ្នាំ រដ្ឋាភិបាល​អាយុ​ខ្លី និង​ការរញ្ជួយ​ដី​ដែល​បាន​បំផ្លាញ​ប្រ​​ទេ​ស​នេះ​ក្នុង​ឆ្នាំ ២០១៥ ។​

​អតីត​មេបញ្ជាការ​ក្រុម​ម៉ៅ​និយម​លោក ភូស​ប៉ា កា​ម៉ាល់ ដា​ហាល់ ដែល​ដឹកនាំ​ចលនា​បះបោរ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់​សិប​ពាន់​នាក់​ពី​ឆ្នាំ​១៩៩៦​ដល់​២០០៦​បាន​ប្រាប់​ក្រុម​បាតុករ​នៅ​ទី​​ក្រុងក​ដ្ឋ​មណ្ឌូ ថា លោក​អូ​លី​កំពុង​ប៉ុនប៉ង​បំផ្លាញ​ដំណើរការ​សន្តិភាព​។​

​លោក​បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​គ្រវី​ទង់​ក្រហម​រូប​ញញួរ​និង​កណ្តៀវ ថា “​រដ្ឋសភា​ជាប់ឆ្នោត​ត្រូវតែ​ស្តារ​មកវិញ​”​។​

​រដ្ឋាភិបាល​របស់​លោក​អូ​លី​ក៏​កំពុង​ព្យាយាម​សម្រាល​ការចោទប្រកាន់​ពី​អំពើ​ពុករលួយ​និង​ការរិះគន់​អំពី​ការចាត់ចែង​របស់​ខ្លួន​ចំពោះ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ផងដែរ​។​

​ប៉ុន្តែ​ការសម្រេចចិត្ត​របស់​លោក​ក្នុង​ការរំលាយ​សភា​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ជម្លោះ​ជា​ច្រើន​ខែ​ជាមួយ​លោក​ដា​ហាល់​ដែល​បាន​ជួយ​លោក​អូ​លី​ឡើង​កាន់​អំណាច​នៅពេល​ដែល​គណបក្ស​នយោបាយ​​របស់​ពួកគេ​បាន​ច្របាច់​បញ្ចូល​គ្នា​ក្នុង​ឆ្នាំ ២០១៨ ។​

​អ្នក​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​លើ​កិច្ចព្រមព្រៀង​ចែក​អំណាច​គ្នា​និង​កង្វះ​ការពិគ្រោះ​យោបល់​។​

​ឥឡូវនេះ ក្រសែភ្នែក​គ្រប់គ្នា​គឺ​សម្លឹង​មើលទៅ​តុលាការ​កំពូល​របស់​ប្រទេស ដែល​កំពុង​បើក​សវនាកា​រលើ​បន្តឹង​ជាង​១០ ប្រឆាំងនឹង​ការរំលាយ​សភា​របស់​លោក​អូ​លី​៕

​បាតុករ​រាប់សិប​ពាន់​នាក់​តវ៉ា​ប្រឆាំង​ការរំលាយ​ស​ភានេ​ប៉ាល់ 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular