ដោះស្រាយ​ការសិក្សា​សិស្ស​បាន​ហើយ សម្រាប់​គ្រឹះស្ថានសិក្សា ដែល​បាន​ខ្ចី​ធ្វើជា មណ្ឌល​ច​ត្តា​ឡី​ស័ក​

ដោយៈ ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ មន្ទីរអប់រំ យុវជន និង​កីឡា និង​រដ្ឋបាលខេត្ត​បន្ទាយ មានជ័យ ដោះស្រាយ​ការសិក្សា​សិស្ស បាន​ហើយ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ ដែល​បាន​ខ្ចី​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្ត​នេះ​។ នេះ​បើតាម​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

​លោក ឈួ ប៊ុន​រឿង បាន​មានប្រសាសន៍ថាៈ គិត​ត្រឹម​សប្តាហ៍​ទី​២ នៃ​បវេសនកាល ឆ្នាំ​សិក្សា ២០២០-២១ នេះ គ្រឹះស្ថានសិក្សា​សាធារណៈ ដែល​បាន​ខ្ចី​ធ្វើជា មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ដំណោះស្រាយ​បន្ទាន់ ការសិក្សា​របស់​សិស្ស គឺ​អនុវត្តបាន​ហើយ ។ ក្នុងនោះ​ផល​ប៉ះ ពាល់​ទាំង ៩ ស្រុក ក្រុង នៃ​ខេត្តបន្ទាយមានជ័យ លើ​បញ្ហា​នេះ ស្មើនឹង ១៤ សាលា ក្នុងនោះ​វិទ្យាល័យ / អនុវិទ្យាល័យ ចំនួន ៨ កន្លែង បឋមសិក្សា​ចំនួន ៤ កន្លែង និង​ម​ត្តេ​យ្យ សិក្សា ចំនួន ២ កន្លែង ។​

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមករា នេះ ទូទាំង​ខេត្ត ចំនួន​ពលករ​ខ្មែរ ស្នាក់នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៤.០៨៦ នាក់ (​ស្រី​១.៨០៦ នាក់​) ក្នុងនោះ ស្នាក់នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​គ្រឹះស្ថាន សិក្សា ចំនួន ២.៧៧៧ នាក់ (​ស្រី​១.២៣១​នាក់​)​។​

លើ​គ្រឹះស្ថានសិក្សា​សាធារណៈ ទាំង​១៤ ចំពោះ​ចំនួន​ថ្នាក់​មាន ៣២៩ ថ្នាក់ ។ ចំនួន​បុគ្គលិក ៦៦២​នាក់ (​ស្រី​២៩៩​នាក់​) ចំនួន​សិស្ស ១៤.០៩០​នាក់ (​ស្រី​៧.៥៥៣​នាក់​) ។​

​លោក ឈួ ប៊ុន​រឿង បានបញ្ជាក់​ថាៈ គ្រឹះស្ថានសិក្សា​សាធារណៈ ដែល​រង​ការប៉ះពាល់ រួមមានៈ ១. ស្រុក​មង្គល​បូរី វិទ្យាល័យ​មង្គល​បូរី ដំណោះស្រាយ រៀន​ថ្នាក់​ទី​៧+១២ នៅ​វិទ្យាល័យ ហ៊ុន សែន មង្គល​បូរី ។ នៅ​បឋមសិក្សា គោក​ស្វាយ និង​បឋមសិក្សា ចម្ការ​តា​ដោក ។ ២.​ក្រុង​ប៉ោយប៉ែត វិទ្យាល័យ​និមិត្ត ត្រូវ​រៀន ថ្នាក់​ទី​៧+១២ នៅ​បឋម សិក្សា​ស្រះ​ត្រាច និង​បឋមសិក្សា​ដុង​អារញ្ញ (​ចម្ងាយ​៧​គម​) ។ បឋមសិក្សា​និមិត្ត​ថ្មី ត្រូវ​រៀន​បណ្តុំ និង​បឋមសិក្សា​និម្មិត​ថ្មី ត្រូវ​ទៅ​រៀន​នៅ បឋមសិក្សា​វត្ត​ត្រាច (៤+៦) និង​អនុវិទ្យាល័យ បាលី​លេ​យ្យ (​ម​ត្តេ​យ្យ​) ។ ៣.​ស្រុក​ស្វាយចេក វិទ្យាល័យ​ស្វាយចេក រៀន​ថ្នាក់​ទី​៧+១២ នៅ​បឋមសិក្សា​រលួស​, បឋមសិក្សា​ស្លែង និង​អនុវិទ្យាល័យ​តា​បែន ។ ៤.​ស្រុក​ម៉ាឡៃ វិទ្យាល័យ​ម៉ាឡៃ រៀនទី​៧+១២ នៅ​បឋមសិក្សា ហ៊ុនសែន សង្កែ និង​បឋម ហ៊ុនសែន បឹងបេង ។ បឋមសិក្សា​ម៉ាឡៃ រៀន​ថ្នាក់​ទី​១ ទី​២ និង​ទី​៦ នៅ​បឋមសិក្សា ហ៊ុនសែន ម៉ាឡៃ​។ ម​ត្តេ​យ្យ​ម៉ាឡៃ រៀន​នៅ​ស្នាក់ការ គណបក្ស​ប្រជាជន កម្ពុជា​ស្រុក និង​ការិយាល័យ​អប់រំ​ស្រុក ។ ៥.​ស្រុក​ភ្នំស្រុក វិទ្យាល័យ​ភ្នំស្រុក រៀន​ថ្នាក់​ទី ៧+១២ នៅ​វិទ្យាល័យ​ភ្នំស្រុក ផ្នែក​ខាងមុខ​, នៅ​បឋម​ជ័យ​ឧ​ត្ត​ម និង​បឋម​ស្រះ​ជីក ។ ៦.​ស្រុក​អូរជ្រៅ វិទ្យាល័យ​កូប រៀន​ថ្នាក់​ទី ៧+១២ នៅ​បឋមសិក្សា​និមិត្ត ២ , បឋម​វាំង​មួង , បឋម​កូប​ធំ ។ ៧.​ស្រុក​ព្រះនេត្រព្រះ វិទ្យាល័យ ជប់​វា​រី រៀន​ថ្នាក់​ទី​ទី​៧+១២ បឋមសិក្សា ភ្នំ​ជញ្ជាំង , ទី​១០+១២ និង​ទី​៧+៩ នៅ​បឋម​ជប់​វា​រី ។ ៨.​ស្រុក​ថ្មពួក ម​ត្តេ​យ្យ​ថ្មពួក រៀន​តាម​បណ្តុំ ផ្ទះ​ពលរដ្ឋ ១១ បណ្តុំ​។ បឋមសិក្សា​ថ្មពួក រៀន​តាម​ផ្ទះ​ប្រជាពលរដ្ឋ ៣០ បណ្តុំ​។ ៩.​ក្រុង​សិរីសោភ័ណ វិទ្យាល័យ​សម្តេច​ឳ រៀនទី ៧+១២ នៅ​បឋមសិក្សា ហ៊ុនសែន សូ​ភី , អនុ​បឋម កំពង់ស្វាយ , វិទ្យាល័យ អូរ​អំបិល និង​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular