ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ត្រូវ​ចូលរួម​ថែរក្សា សុខសន្តិភាព ដែលមាន​សព្វថ្ងៃ​

​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ”​ត្រូវ​ថែរក្សា​សុខសន្តិភាព ឱ្យនៅ​គង់វង្ស យូរអង្វែង ដើម្បី​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ កាន់តែ​មានការ​អភិវឌ្ឍ ថែមទៀត​”​។​

​ថ្លែង​ក្នុងឱកាស​ដែល​លោក បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បញ្ចុះបឋមសិលា សាងសង់ សាលាឆាន់ ក្នុង​វត្ត​ពោធិ​សិលា​រាម ហៅ​វត្ត​គីឡូ​លេខ​៨ ស្ថិតក្នុង​ភូមិ​មហា​ផ សង្កាត់​ប៉ាល ហាល ក្រុង​ព្រះវិហារ កាលពី​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ តែង​គិតគូរ​យកចិត្ត ទុកដាក់ ពី​សុខទុក្ខ និង​ការរស់នៅ​របស់ ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។

​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ក៏បាន​សម្តែង​នូវ​ក្តី​មោទនភាព​ក្រៃលែង ដែល​ប្រទេស​យើង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​កូ​វីដ​១៩ រហូតមកដល់​ថ្ងៃនេះ មិនមាន​អ្នកណាម្នាក់ បាត់បង់​ជីវិត ដោយសារ​ជំងឺ​នោះទេ​។​

​ក្នុងឱកាស​នោះ លោក ក៏បាន​ប្រគេន​បច្ច័យ ចំនួន​៤​លាន​រៀល សម្រាប់​ចូលរួម​សាងសង់ សាលាឆាន់ និង​បាន​ចែក​ក្រណាត់ស ព្រមទាំង​ថវិកា ២ ម៉ឺន​រៀល ដល់​លោកយាយ លោកតា​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular