ប្រែសម្រួលៈវាសនា/ប៉េកាំង៖ចិនបានអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតជាលើកដំបូងអោយកងឆ្មាំសមុទ្ររបស់ខ្លួនបាញ់លើនាវាបរទេស ។វាជាចំណាត់ការមួយដែលមុខជានឹងធ្វើអោយដែនទឹកនៅជុំវិញចិនកាន់តែអឺងកងឡើង។
សូមបញ្ជាក់ថា ចិនអះអាងអធិបតេយ្យភាពជាន់ជាមួយប្រទេសជិតខាងមួយចំនួន ទាំងនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង ។កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនានានៃកងឆ្មាំសមុទ្ររបស់ខ្លួនដេញទូកនេសាទបរទេសចេញពីដែលទឹកដែលខ្លះអះអាងថាស្ថិតក្រោមអធិបតេយ្យរបស់ខ្លួន ដោយពេលខ្លះបាននាំដល់ការលិចទូកនេសាទមកពីប្រទេសជិតខាងទាំងនោះផង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គណៈអចិន្ត្រៃនៃសភាប្រជាជនជាតិ បានអនុម័តពង្រាងច្បាប់ឆ្មាំសមុទ្រនេះកាលពីថ្ងៃសុក្រ។
យោងតាមពង្រាងច្បាប់ស្តីពីឆ្មាំសមុទ្រដែលត្រូវបានចេញផ្សាយអោយដឹងកាលពីពេលមុន ឆ្មាំសមុទ្រនឹងត្រូវអនុញ្ញាតអោយ«ប្រើគ្រប់មធ្យោបាយទាំងអស់»ដើម្បីរារាំងនិងបញ្ឈប់ការគំរាមមកពីនាវាបរទេស។វាក៏អនុញ្ញាតអោយកងឆ្មាំសមុទ្រកំទេចចោលសំណង់របស់ប្រទេសនានាដែលសង់លើឆ្នេរថ្មប៉ប្រះទឹក ហើយឡើងពិនិត្យលើនាវាបរទេសនៅក្នុងដែនទឹករបស់ចិន។
ឆ្លើយតបនឹងការព្រួយបារម្ភ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួរ ជុនយីង បាននិយាយថា ច្បាប់នេះស្របតាមការប្រតិបត្តិអន្តរជាតិ។
មាត្រាដំបូងនៃច្បាប់នេះចែងថា ច្បាប់ស្តីពីកងឆ្មាំសមុទ្រត្រូវការជាចាំបាច់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងសិទ្ធិសមុទ្ររបស់ចិន៕
នាវានៃកងឆ្មាំមុទ្រចិន នៅជិតនាវារបស់កងឆ្មាំសមុទ្រវៀតណាមនៅតំបន់មួយក្នុងសមុទ្រចិនខាងត្បូង