Home ព័ត៌មានសំខាន់ៗ ទីក្រុង​អ៊ូ​ហ...

ទីក្រុង​អ៊ូ​ហាន​ត្រឡប់មក​ប្រក្រតីភាព​ឡើងវិញ ខណៈ​ពិភពលោក​កំពុង​តស៊ូ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស/វាសនា ៖ កាល​ពី​មួយ​ឆ្នាំ​មុន សេចក្តីជូនដំណឹង​មួយ​ផ្ញើ​ទៅ​ស្មា​ត​ហ្វូននៅ​អ៊ូ​ហាន​(​វូ​ហាន​)​នៅ​ម៉ោង ២​ព្រឹក​បាន​ប្រកាស​ពី​ការបិទទ្វារ​ក្រុង​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា​ដំបូង​នៅ​លើ​​ពិភពលោក ដែល​មាន​រយៈពេល ៧៦ ថ្ងៃ​។​

​ក្លឹប​រាត្រី​នៅ​អ៊ូ​ហាន​ពេញៗ​ដោយ​ពួក​យុវជន​សាជា​ថ្មី​

​ឥឡូវ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​មករា​ឆ្នាំ​២០២១ អ្នកស្រុក​នៅ​ក្នុង​ទីក្រុង​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន កន្លែង​ដែល​វីរុស​កូរ៉ូណា​ត្រូវបាន​រកឃើញ​ដំបូ​ង​កំពុងនាំ​គ្នា​រត់​ត្រឹកៗ​និង​ហាត់​ក្បាច់​តា​យ​ជី​នៅតាម​​សួន​គ្រប​ដោយ​ពពក​អ័ព្ទ​នៅ​ក្បែរ​ទន្លេ​យ៉ាង​សេ រី​ឯ​ពួក​យុវជន​សប្បាយ​នឹង​ជីវិត​រាត្រី​ដូច​កាលពី​សម័យ​មុនកូ​វីដ​១៩​។​

​ជីវិត​ភាគច្រើន​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន ១១ លាន​នាក់​ខណៈ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​ឆ្លង​ខ្លាំង​​ជាង​មុន​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចាក់​វ៉ាក់សាំង​កូវី​ដដល់​មនុស្ស​លើ​ពិភពលោក​ត្រូវបាន​បង្អាក់​ដោយ​ការ​គ្មាន​សណ្តាប់ធ្នាប់​និង​ការផ្គត់ផ្គង់​មាន​កម្រិត​នៅ​តាម​កន្លែង​ខ្លះ​។​គ្រោះកាច​មួយ​នេះ​បាន​​សម្លាប់​មនុស្ស​ជាង ២ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ចរាចរណ៍​មាន​តិចតួច​នៅឡើយ​នៅក្នុង​ទីក្រុង​វូ​ហាន ប៉ុន្តែ​មិន​មាន​សញ្ញា​ណាមួយ​នៃ​ការដាក់​រនាំង​បិទ​ដូច​កាល​ពី​មួយ​ឆ្នាំ​មុន ដែល​បិទ​សង្កាត់​ជាច្រើន ទប់ស្កាត់​បំលាស់​ទី​នៅ​ជុំវិញ​ទីក្រុង និង បង្ខាំង​មនុស្ស​ឱ្យនៅតែ​ក្នុងផ្ទះ​។​

​ទីក្រុង​វូ​ហាន​មាន​ចំនួន​ស្លាប់​ដោយកូវី​ដ​ច្រើន​ជាង​គេ​នៅ​ចិន​គឺ ៤.៦៣៥ នាក់ តែ​ចំនួន​នេះ​បាន​ស្ថិត​នៅ​ថេរ​ជា​ច្រើន​ខែ​។ ទីក្រុង​នេះ​មិន​មាន​ការរីក​រាលដាល​វីរុស​កូរ៉ូណា​បន្ថែម​ទៀត​នោះ​ទេ​ចាប់តាំ​ង​​ពី​ការដក​បម្រាម​បិទ​ក្រុង​នៅ​ថ្ងៃទី​៨​ខែ​មេសា​ប៉ុន្តែ​សំណួរ​នៅតែមាន​អំពី​ប្រភព​ដើម​របស់​វីរុស​កូរ៉ូណា​និង​ថា​តើ​អាជ្ញាធរ​ក្រុង​អ៊ូ​ហាន​និង​ចិន​បាន​ចាត់​វិធានការ​យ៉ាង​រហ័ស​និង​មាន​តម្លាភាព​គ្រប់គ្រាន់​​ដែរ​ឬ​អត់​ដើម្បី​អនុញ្ញាត​ឱ្យ​ពិភពលោក​ត្រៀម​លក្ខណៈ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដែល​ចម្លង​ដល់​មនុស្ស ៩៨ លាន​នាក់​។​

​ចិន​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ប្រកាស ១០៧ ករណី​ផ្សេង​ទៀត ដែល​នាំ​ឱ្យ​ចំនួន​ឆ្លងកូវី​ដស​រុប​កើន​ដល់ ៨៨.៩១១ នាក់​។ ក្នុងចំណោម​ករណី​ទាំង​នោះ​ខេត្ត​ហេ​ឡុង​ជាំ​ង​នៅ​ភាគ​ខាងជើង​មាន​ករណី​ឆ្លង​ខ្ពស់​​ជាងគេ គឺ ៥៦ នាក់​។ ទីក្រុង​ប៉េកាំង​និង​ទីក្រុង​សៀង​ហៃ​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ស្ថិត​នៅ​ភាគ​ខាងកើត​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ៣ ដូច​គ្នា​ចំ​ពេល​មាន​ការ​ធ្វើតេស្តិ៍​និង​ការបិទ​មន្ទីរពេទ្យនិ​ង​តំបន់​​លំនៅដ្ឋាន​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​កូរ៉ូណា​ថ្មីៗ​នេះ​៕

​អ្នកក្រុង​វូ​ហាន​ហាត់​ក្បាច់​តា​យ​ជី​នៅតាម​សួន​និង​ជីវិត​តាម​ដងផ្លូវ​មាន​សកម្មភាព​ធម្មតា​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular