ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃសៅរ៍បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៩៨នាក់បន្ថែមទៀត និងអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់។តួលេខនេះ នាំអោយព្រះរាជាណាចក្រមួយនេះមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប១៣.៣០២នាក់ និង៧២នាក់ស្លាប់។
ថ្ងៃកាលពីថ្ងៃសុក្របានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣០៩នាក់ ក្នុងនេះ២៩៧នាក់ជាការឆ្លងនៅក្នុងស្រុក និង១២នាក់ជាករណីចូលមកពីក្រៅប្រទេស។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៥នាក់ទៀត ពាក់ព័ន្ធនឹងឌីជេកើតកូវីដ១៩ម្នាក់។
ឌីជេ និងតួសម្តែងថៃលោក តេជីន បានពិនិត្យឃើញមានកូវីដ១៩កាលពីថ្ងៃ០៩មករា ហើយបច្ចុប្បន្នកំពុងដាក់ខ្លួននៅដាច់ពីគេនៅមន្ទីរពេទ្យមួយ។ភោជ្ជនីយដ្ឋាននិងកន្លែងរកស៊ីខ្លះបានបិទទ្វារក្រោយម្ចាស់ដឹងថា កន្លែងពួកគេបានទទួលតារារូបនេះ៕
ឌីជេ និងតួសម្តែងថៃលោក តេជីន ឆ្លងកូវីដ១៩