ជណ្តើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​ដែល​បាក់ស្រុត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​បានចាប់ផ្តើម​សាងសង់​ឡើងវិញ​

​ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: កាំជណ្តើរ​ប្រមាណ​២០០​កាំ សម្រាប់​ឡើង​ភ្នំ​ត្បែងមានជ័យ នៅក្នុង​ខេត្តព្រះវិហារ ដែល​បាន​រង​ការបាក់​ស្រុត​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ពេលនេះ​បានចាប់ផ្តើម​សាងសង់​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​។​

​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែលជា​អ្នកទទួល​ការសាងសង់​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​នេះ​បានឱ្យដឹងថា “​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែងមានជ័យ ចាប់ផ្តើម​សាងសង់​ឡើងវិញ ដោយ​ធ្វើ​អំពី​ដែក ដូចដែល​ក្រុម​ជាង​បាន​ធ្វើជា​គំរូ​ស្រាប់ ហើយ​ចំណាយ​ថវិកា​ចំនួន​១៤​ម៉ឺន​ដុល្លារ​”​។​

​លោក​បាន​បញ្ជាក់ថា ថវិកា​សម្រាប់​សាងសង់​កាំជណ្តើរ​នេះ គឺ​បានមកពី​ការ​ដង្ហែរ​អង្គ​ឋិ​ន​ទាន​សាមគ្គី​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ទេសរដ្ឋមន្ត្រី មាស សុភា និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​។ ថវិកា​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការកសាង​កាំជណ្តើរ​នោះទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត​ព្រះវិហារ​ប្តេជ្ញា និង​កៀងគរ​រក​ថវិកា​បន្ថែ​ម​ទៀត ដើម្បី​សាងសង់​កាំជណ្តើរ​នេះ​ឱ្យ​រួចរាល់​ជា​ស្ថាពរ​។​

​សូមបញ្ជាក់ថា​ភ្នំ​ត្បែងមានជ័យ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។ ភ្នំ​ត្បែងមានជ័យ​គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នៅលើ​កំពូលភ្នំ គឺមាន​ភាព​ទាក់ទាញ​។ នៅលើ​កំពូលភ្នំ មាន វត្ត​ថ្ម​៣​ដុំ​, វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ​, មាន​ទឹកជ្រោះ ក៏​ដូច​តំបន់​ជាច្រើន​ទៀត ដែលមាន​ទំនាក់ទំនង​នឹង​បារមី​លោកតា “​សួង​” អ្នក​សច្ចំ​ភ្នំ​ត្បែង​ដ៏​ពូកែ​ស័ក្ក​សិទ្ធ​របស់​ខ្មែរ​យើង​ពី​បុរាណកាល​មក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular