ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក​ដែលមាន​បញ្ហា​ភ្នែក​ទទួលបាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​រស់នៅក្នុង​ខណ្ឌ ទួលគោក​រាជធានី​ភ្នំពេញ​ បាន ទទួល​ការពិនិត្យ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ភ្នែក​ហូ​សេង​ភ្នំពេញ​។​ការពិនិត្យ​ព្យាបាល​នេះ​មាន​រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​២៣​ខែ មករា​នេះ នៅ​មណ្ឌល​សុខភាព​ខណ្ឌទួលគោក​។​ការពិនិត្យ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​

​លោក​វេជ្ជបណ្ឌិត ញ៉ិល វុ​ធ អនុប្រធាន​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​បានឱ្យដឹងថា​៖​កម្មវិធី​ផ្សព្វផ្សាយ អប់រំ អំពី​របៀប​ថែទាំ សុខភាព​ភ្នែក​និង​ការពិនិត្យ​ព្យាបាល​ភ្នែក​ជូន​ដល់​ប្រជា​ជននេះ​គឺ​ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​វិស័យ​សុខាភិបាល​ជាពិសេស​ផ្នែក​ចក្ខុ​និង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ភ្នែក​ល្អ​។​

​លោក​បាន​បន្ថែមថា​៖​នេះ​ជា​លើក​ទី​១ ដែល​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​បាន​ពិនិត្យ​ភ្នែក ព្យាបាល​ភ្នែក​និង ចែក​វ៉ែនតា ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ដូចជា​ការថត​បាត​ភ្នែក ​ថត​សរសៃ​ភ្នែក​ តាមរយៈ​ម៉ាស៊ីន​ទំនើបៗ​និង​ការផ្តល់​ប្រឹក្សា​ពី​ការថែរក្សា​ភ្នែក​។​

​លោក​បាន​បញ្ជាក់ថា​៖​សកម្មភាព​មនុស្សធម៌​នេះ នឹង​បន្តធ្វើ​ដូច្នេះ​ទៅដល់​គ្រប់​ខណ្ឌ​ផ្សេង ៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ ។

​លោក ​យឹម​ ដេ​ត​ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចតុមុខ​និង​តំណាងឱ្យ​មណ្ឌល​សុខភាព​ខណ្ឌទួលគោក ​បាន​មានប្រសាសន៍ថា​៖​សកម្មភាព​ពិនិត្យ​ព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​នេះ​ជា​សកម្មភាព​សប្បុរសធម៌​មួយ​ដែល​អាចជួយ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​។​ក្រៅពី​ពិនិត្យ​ព្យាបាល​ភ្នែក​ក៏មាន​ការអប់រំ​អំពី​ការថែរក្សា​សុខ​ភាព​ភ្នែក​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុ​រស​របស់​ក្រុមគ្រូពេទ្យ​មន្ទីរ​ព្យាបាល​ភ្នែក​ហូ​សេង​ភ្នំពេញ​ដែល​បាន​មកជួយ​ប្រជាជន​។​

​ទាក់ទង​នឹង​មន្ទីរ​ព្យាបាល​នេះ ​លោក​វេជ្ជបណ្ឌិត ញ៉ិល វុ​ធ អនុប្រធាន​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​បាន​ឱ្យដឹងថា​មន្ទីរ​ព្យាបាល​ភ្នែក ហូ​សេង​ភ្នំពេញ​គឺជា​មន្ទីរ​ព្យាបាល​ភ្នែក​ដែលមាន​ស្តង់ដារ​ជាមួយនឹង​គ្រូពេទ្យ​ដែល មាន​ជំនាញ​និង​បទពិសោធន៍​ផ្នែក​ភ្នែក​ជា​យូរ​ឆ្នាំ​មកពី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​និង​មាន​បំពាក់​នូវ​ម៉ាស៊ីន​ដែល​ទំនើ​ជាមួយនឹង​ស្តង់​ដា​រ​​ខ្ពស់​សំរាប់​ការធ្វើ​រោគវិនិច្ឆ័យ​ក្នុងការ​វះកាត់​ភ្នែក​និង​ប្រកបដោយ​ផាសុខភាព​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អ្នកជំងឺ​។​មន្ទីរ​ព្យាបាល​ភ្នែក​ហូ​សេង​ភ្នំពេញ​មាន​ទីតាំង​ស្ថិតនៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ដែលមាន​ផ្ទៃដី​សាងសង់​ជិត​៣០០០​ម៉ែត្រការ៉េ​មាន​គ្រែ​អ្នកជំងឺ​ចំនួន​៣០​គ្រែ​បន្ទាប់ពី​បើក​ដំណើរ​ការ​នឹង​ក្លាយជា​មន្ទីរពេទ្យ​ភ្នែក​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា​។​មន្ទីរពេទ្យ​មាន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​បំផុត​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​បំផុត​និង​មាន​គុណភាព​សេវាកម្ម​វេជ្ជសាស្ត្រ​ល្អ​បំផុត​យើង​ប្តេជ្ញាចិត្ត​ដើម្បី​ក្លាយជា​មន្ទីរពេទ្យ​ភ្នែក​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​និង​អាស៊ីអាគ្នេយ៍​ដើម្បី​ផ្តល់​ភាព​វេជ្ជសាស្ត្រ​ក្នុងការ​ព្យាបាល​ដល់​ល្អ​ជូន​កុមារ​មាន​ជំងឺ​បញ្ហា​ភ្នែកមន្ទីរពេទ្យ​យើងខ្ញុំ​បាន​កសាងឡើង​ជាដំបូង​នៃ​ផ្នែក​ជំងឺ​ភ្នែក​កុមារ​ដើម្បី​ដោះស្រាយ​​ជំងឺ​ភ្នែក​តំណពូជ​របស់​កុមារ ។ ជំងឺ Vitreous និង រេ​ទីណា កុមារ​ជំងឺ​ភ្នែក​សា​ឡេវ កុមារ រឺ យុវវ័យ ជំងឺ​ភ្នែក Amblyopia Myopia Diplopia និង​ជំងឺ​គ្រាប់ភ្នែក​។​យើង​ផ្តល់នូវ​ការព្យាបាល​ដល់​អ្នកជំងឺ​ដោយ យក​ចិត្តទុក​ដាក់​បំផុត ដោយ​ផ្តោតលើ​ផ្នត់គំនិត​មួយ​គឺ បញ្ហា​ភ្នែក​របស់ អ្នកជំងឺ ក៏ដូចជា​បញ្ហា​ភ្នែក​របស់ខ្លួន និង ទុក​អ្នកជំងឺ​ដូចជា​គ្រួសារ​តែមួយ​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular