Home ព័ត៌មានជាតិ សន្តិសុខ គាស់​ផ្ទះ​ពលរ...

គាស់​ផ្ទះ​ពលរដ្ឋ ចូល​លួច​ទ្រព្យសម្បត្តិ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​ដោយ​:​អង្គរតូច​/​សៀមរាប​: កាលពី​វេលា​ម៉ោង​៩ និង​៣០​ទា​ទី ថ្ងៃទី​២៣​ខែមករា ឆ្នាំ​២០២១​នៅ​ចំណុច ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង សមត្ថកិច្ច​បាន​ប្រដេញ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គាស់​បង្អួច​ផ្ទះ​ពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​។​

​មន្ត្រី​សមត្ថកិច្ច​ស្រុក បាន​បញ្ជាក់ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ មានឈ្មោះ​ឆេង សារ៉េត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​បាត់​ទូរទស្សន៍​មួយគ្រឿង​។ ចំណែក​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន ឈ្មោះ តែ ម៉េង​សួង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ត្រូវបាន​ឃាត់ខ្លួន ដោយ​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក nex ពណ៌​ស គ្នាន​ស្លាក​លេខ​។

​ក្រោយពី​សាកសួរ សមត្ថកិច្ច នគរបាល​ស្រុក​បាគង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular