ដោយៈប.ខុន/ភ្នំពេញៈការងារដាំដើមឈើនិងសួនលើគម្រោងផ្លូវ៣៤ខ្សែ នៅក្រុងព្រះសី ហនុសម្រាប់ផ្កាក្រដាសរួចរាល់១០០ភាគរយហើយតែដើមឈើផ្កាចំនួន៩ ប្រភេទ ផ្សេងទៀតកំពុងដាំបន្តដែលភាគច្រើនបានលើសពី៥០ភាគរយហើយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសី ហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១ថា ការងារដាំផ្កានិងដើមឈើ នៅលើគម្រោងផ្លូវ៣៤ ខ្សែក្នុងខេត្តព្រះសីហនុមិនទាន់បានរួចរាល់នៅឡើយទេគឺកំពុងដាំបន្ត តែចំពោះ ផ្កាក្រដាសដែលមានដាំតែនៅលើមហាវិថីបីខ្សែបានរួចរាល់ហើយ។
លោកអភិបាលខេត្តបានបញ្ជាក់ថាដើមផ្កាក្រដាសដែលដាំនៅលើមហាវិថី ជំទាវម៉ៅ មហាវិថីរាមនិងមហាវិថីឆ្នេររាម កន្លែងខ្លះគ្មានការលូតលាស់ល្អ ដោយ សារត្រូវខ្យល់សមុទ្រខ្លាំង តែកន្លែងខ្លះល្អនិងកំពុងដាំជួសកន្លែងដែលបានដាំរួច ហើយងាប់ទៅវិញ។
ដើមឈើផ្កានិងដើមផ្កាក្រដាស ត្រូវដាំនៅលើនៅតាមគម្រោងផ្លូវ៣៤ក្នុង ខេត្តព្រះសីហនុរួមមានដើមផ្កាក្រដាសចំនួន៣៨.១៥០ដើម ដាំរួច១០០ភាគ រយ, ដើមឈើចំនួន៩ប្រភេទផ្សេងទៀត ដូចជាដើម រាជព្រឹក្ស ចំនួន៣.២៥០ ដើ ម ដាំ បាន ន២.០៦៩ដើមស្មើ៦៣.៦៦ភាគរយ ,ដើមចា ចំនួន៣.៦៣៥ ដើមដាំបាន ២.៩២០ដើមស្មើ៨០.៣៣ភាគរយ,ដើមនាងនួនចំនួន៤.១៥០ដើមដាំបាន១.០៤៦ ដើមស្មើ២៥.២០ភាគរយ ,ដើមធ្នង់ចំនួន១.៦០០ដើម ដាំបានចំនួន៩៩៨ ដើមស្មើ ៦២.៣៨ភាគរយ , ដើមឥន្ទនេលចំនួន១.៩៨២ដើម ដាំបាន១.០៩៦ស្មើ៥៥.៣០ ភាគរយ ,ដើមក្ងោកចំនួន ៧៥០ ដើម ដាំបានចំនួន៤៦១ដើម , ដើមបូរព្រឹក្ស ចំនួន ៥២០ ដើម ដាំបានចំនួន៣២៩ដើមស្មើ៦៣.២៧ភាគរយ, ដើមរំដួល ចំនួន២៥០ ដើមដាំបាន១៥៨ដើមស្មើ៦៣.២០ភាគរយ និង ដើមឈើចម្រុះចំនួន១.០៤០ដើម ដាំបាន៤៥៧ដើមស្មើ៤៣.៩៤ភាគរយ ។
ដើមឈើផ្កាមួយចំនួនដែលបានដាំរួចនៅតាមគោលដៅកំណត់ ដែលមាន ទំហំមិនសូវធំត្រូវបានគេមើលឃើញគ្មានការលូតលាស់ល្អនិងងាប់ទៅវិញដោយ ទំនងជាមិនស្រមស្របជាមួយនឹងបរិយាកាសនៃតំបន់មាត់សមុទ្រ ។ ទោះជាយ៉ា ងលោកគួច ចំរើនអភិបាលខេត្តនេះបានធ្វើការតាមដាននិងត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់ចំពោះការដាំផ្កានិងឈើផ្កានេះដើម្បីឱ្យមានការលូតលាស់ល្អនិងបានសមស្របទៅតាមគម្រោងដែលបានកំណត់៕