តម្លោះ , កាំភ្លើង , មុង , ស្នា , រលាស់​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​តម្លោះ​

(​តំ​-​ល៉ោះ​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ថ្លោះ​, ធ្វើ​ឲ្យ​ភ្លាត់​ឬ​ឲ្យ​របូត​, បន្ធូរ​របស់​ដែល​បាន​ដំឡើង​ហើយ​ឲ្យ​ធូរ​
​តម្លោះស្នា​, តម្លោះ​កៃកាំភ្លើង​, តម្លោះឆត្រ ។​
​បញ្ចុះ​ឲ្យ​ទាប​ឲ្យ​តិច​, បន្ថយ​, បន្ទាប​មកវិញ​
​តម្លោះអំណាច​, តម្លោះបុណ្យ​ស័ក្ដិ (​ព​. ប្រ​.) ។​

​កាំភ្លើង​

នាមសព្ទ​

​ឈ្មោះ​អាវុធ​ធ្វើ​ដោយ​ដែក​សម្រាប់​បាញ់ប្រហារ​ដោយ​អំណាច​គ្រាប់​, ម្សេវ​; ក្នុង​រូប​កាំភ្លើង មាន​អវយវៈ​គឺ​ស្នូក , ដែក​ប្រហោង​, កៃ​, គន្លឹះ​តម្លោះ​កៃ ។​

មុង​

​នាមសព្ទ​

សំពត់​ដែល​ដេរ​មាន​ខ្នង មាន​របាំង​ជុំវិញ​ភ្ជាប់​មុខ​គ្នា សម្រាប់​ការពារ​មូស​មិន​ឲ្យ​ខាំ​បាន ។ មុងផ្លិត មុង​មាន​ឆ្អឹង​សម្រាប់​បើក​កាង​ហើយ​តម្លោះ​បាន ។ ដេក​មុង ដេក​ក្នុង​មុង ។​

​ស្នា​

នាមសព្ទ​

អាវុធ​មួយ​ប្រភេទ ធ្វើ​ដោយ​ឈើ មាន​ត្រ​ពងមាន​ដៃ មាន​ខ្សែ​បន្លោះ មាន​កៃ​តម្លោះ​បាន មាន​ព្រួញ​ស្លាប​សម្រាប់​ដាក់​ផ្គាប់​យឹត​បាញ់ ។ ព​. ​ទ​. ​បុ​. ​ស្នា​បង់បាញ់ ធម៌​បង់​ទន្ទេញ ស្នា​តែ​ខាន​បាញ់​យូរ រមែងតែ​បាញ់​មិនសូវ​រត់ បាញ់​មិន​ត្រង់​, ​ធម៌​តែ​ខាន​សូត្រ​រំឭក​យូរ​រមែងតែ​រអាក់រអួល​; កិច្ចការ​ទាំងពួង​តែ​ខាន​កាន់​ខានធ្វើ​យូរ​រមែងតែ​ងាស់ដៃ​ងាស់​គំនិត ។​

​រលាស់​

​កិរិយាសព្ទ​

​កម្ចាត់​ចោល ដោយ​កម្រើក​ខ្លាំង​, ដោយ​គ្រញែង ឲ្យ​របេះ​របូត​ចេញ​
​ឈ្លើង​ទាម​ជើង​រលាស់​ស្ទើរ​មិន​របូត​; សុនខ​រលាស់​ខ្លួន ។​
​កម្រើក ផាត់​ចេញ​, ជម្រុះ​ចេញ​
​រលាស់សំពត់​, រលាស់កន្ទេល ។​
​ញាក់ ឬ កម្រើក​ទាត់​ចេញ​
​រលាស់ដៃ​, រលាស់ជើង ។​
​បង់បោយ​រលាស់ដៃ បង់បោយ​កម្រើក​ចុងដៃ​ខ្វិចៗ​ឬ​ធ្លោយៗ​ខ្ជាកៗ ។ ព​. ប្រ​. រើចេញ​, ងាក​ចេញ​, ដោះចេញ​
​រលាស់​ចិត្ត​ចេញ​, រលាស់​ខ្លួន​ចេញ ។​
​ទាត់ចោល​លែង​រាប់អាន​
​ខុសឆ្គង​បន្តិចបន្តួច កុំអាល​រលាស់​គ្នា​ចោល ។ ល ។​

​គុណសព្ទ​

​ដែល​ទន់​ហើបៗ​ខ្លបៗ​
​ដងរ៉ែក​រលាស់ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular