ដោយៈ គ្រញូង / បាត់ដំបងៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អតីតយុទ្ធជន ៨ គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ នៅស្រុកឯកភ្នំ ទទួលបានផ្ទះ ពីសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន តាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រតិភូអមដំណើរ។
ទីជំរកសមរម្យនៅក្រុងបាត់ដំបងនិងស្រុក២ទទួលបានផ្ទះពីសមាគមអតីតយុទ្ធជនកម្ពុជា
អតីតយុទ្ធជន ទាំង ៨៨ គ្រួសារ រួមមាន មកពីក្រុងបាត់ដំបង ៣ គ្រួសារ មកពីស្រុកគាស់ក្រឡ ៣ គ្រួសារ និងមកពីស្រុកឯកភ្នំ ២ គ្រួសារ។ អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងម្នាក់ៗ ទទួលបានថវិកា ២០ ម៉ឺនរៀល, គ្រែ១, អង្ករចំនួន ១០០ គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ១យួរ, ឆ្នាំង ចាន មុង១, ភួយ១, កន្ទេល១ ក្នុងនោះដែរ លោកទេសរដ្ឋមន្ត្រី អគ្គលេខាធិការ បានឧបត្ថម្ភថវិកា ដល់កូនស្រីម្ចាស់ផ្ទះ ឈ្មោះ ឃុំ ខេង ដែលកំពុងមានផ្ទៃពោះ ចំនួន ២០ម៉ឺនរៀល ។
ទីជំរកសមរម្យនៅក្រុងបាត់ដំបងនិងស្រុក២ទទួលបានផ្ទះពីសមាគមអតីតយុទ្ធជនកម្ពុជា
ដោយឡែក អតីតយុទ្ធជន រស់នៅក្បែរខាង ដែលបានចូលរួមចំនួន ៣០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល និងសារុង១, លោកប្រធាន ស.អ.ក ក្រុងបាត់ដំបង, ស្រុកគាស់ក្រឡ និងស្រុកឯកភ្នំ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០ ម៉ឺនរៀល សម្រាប់ធ្វើមធ្យោបាយ នាំអតីតយុទ្ធជន មកចូលរួម។
ទីជំរកសមរម្យនៅក្រុងបាត់ដំបងនិងស្រុក២ទទួលបានផ្ទះពីសមាគមអតីតយុទ្ធជនកម្ពុជា
ក្នុងពិធីនេះដែរ មានចលនាជួយឧបត្ថម្ភផ្ទះ បានចំនួន ២ ខ្នង ពីសប្បុរសជន ក្នុងនោះមាន លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឧបត្ថម្ភផ្ទះចំនួន ១ខ្នង និងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧបត្ថម្ភផ្ទះចំនួន១ខ្នង ៕/V.mara