Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលខេត្ត​ក...

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បំផុស​ចលនា ឱ្យ​ប្រជាពលរដ្ឋ ដាំ​ដើមឈើ នៅខាងមុខ​លំនៅស្ថាន ឱ្យបាន​មួយ​ដើម និង​ដាក់​អំពូល​បំភ្លឺ ពេលយប់​មួយ​ផ្ទះមួយ ដើម្បីឱ្យ​ភូមិ សង្កាត់ ឃុំ បាន​ស្រស់ស្អាត មាន​សោភ័ណ​ភាពល្អ ផ្តល់នូវ​ផាសុកភាព ហើយនឹង​អាចឈាន​ដល់ ការប្រឡងប្រណាំង នាពេល​អនាគត​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ចលនា​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ដើមឈើ និង​ដាក់​អំពូល​បំភ្លឺ​បែបនេះ នៅក្នុង​ឱកាស​ដែល​លោក បាន​អញ្ជើញ​ចូលរួម​ពិធី បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ផ្លូវ​ក្រាល​កៅស៊ូ ចំនួន ប្រាំមួយ ខ្សែ នៅក្នុង​សាលាបឋមសិក្សា កំពង់​រលីង ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២២ មករា កន្លងទៅ ។​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ ខាង​ក្រុម​ជាង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ឌី​ប៊ី​អេស​ធី មួយ​ខ្សែ ប្រវែង​ជាង ប្រាំមួយ គីឡូម៉ែត្រ ពី​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ទៅដល់​ចំណុចប្រសព្វ​ផ្លូវ​ខេត្ត លេខ​២៧០ ស្ថិតក្នុង​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម នឹង​ចំណាយពេល​ប្រមាណ កន្លះ​ឆ្នាំ ( ប្រាំ​មួយខែ​) និង​អាច​រួចរាល់​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​បាន​ហើយ​។​

​លោក​បាន​បន្ថែមថាៈ ប៉ុន្តែ​នៅពេល​បានទទួល ផ្លូវ​ប្រើប្រាស់​ល្អ​ស្អាត​ហើយ សូម​ចលនា​បងប្អូន ប្រជាពលរដ្ឋ មាន​លំនៅស្ថាន តាម​ដងផ្លូវ​មួយ​ខ្សែ​នេះ ដាក់​ដាំ​ដើមឈើ ខាងមុខផ្ទះ ឱ្យបាន​មួយ ផ្ទះ​ចំនួន​មួយ​ដើម និង​ដាក់​អំពូល​ប្រើ​ពន្លឺព្រះអាទិត្យ បំភ្លឺ​ពេលយប់​ចំនួន មួយ​ដើម​ទៀត គឺ​ចម្លង​ឱ្យ​ដូច​ភូមិ ឃុំ សង្កាត់​ដទៃ គេ​ធ្លាប់​បានធ្វើ​ហើយ ដើម្បីឱ្យ​ភូមិ​ឃុំ​សង្កា​ត់របស់​យើង ស្រស់ស្អាត មាន​សោភ័ណ​ភាពល្អ ផ្តល់​ផាសុកភាព ក្នុងការ​រស់នៅ ហើយក៏​នឹង​អាចឈាន ដល់​ការប្រឡងប្រណាំង ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សំណាក់​ប្រជាពលរដ្ឋ​។ ដោយ​កិច្ចការ​នេះ សូមឱ្យ​លោក​មេភូមិ មេឃុំ និង​ចៅសង្កាត់ ជា​អ្នក​ចលនា​ផ្ទាល់​។​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

​ស្ត្រី​ឈ្មោះ ភិន ស្រ៊ី​ន នៅ​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស កំពុង​ចងបាច់​ត្រកួន សម្រាប់​ទុកឱ្យ​កូន យកទៅលក់ បាន​ពោល​នៅ​រសៀល​ថ្ងៃទី​២៣ មករា​ថាៈ ថ្វីដ្បិតតែ​អ្នកស្រី មិន​ចូលរួម​ពិធី​សម្ពោធ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ក្រាល​កៅស៊ូ នៅខាងមុខ​ផ្ទះ នៅ​ព្រឹក​ថ្ងៃទី ២២ មករា មែន ប៉ុន្តែ​អ្នកស្រី សូម​គាំទ្រ​ប្រសាសន៍ លោក​អភិបាលខេត្ត​កំពង់ចាម អ៊ុន ចាន់​ដា ដែល​ចលនា​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ដើមឈើ ខាងមុខ​ផ្ទះមួយ ឱ្យបាន​ចំនួន មួយ ដើម និង​ដាក់​អំពូល​ភ្លើង​បំភ្លឺ ពេលយប់​នេះ​។​

​ស្រី្ត​វ័យ ៦៩ ឆ្នាំ​រូបនេះ បាន​ពោល​បន្តថាៈ ដោយសារ​ដើមឈើ ក្រៅពី​ជួយ​បិទបាំង​កម្តៅថ្ងៃ គឺ​បានធ្វើ​ឱ្យមាន​ភាពស្រស់ស្អាត ហើយ​អំពូល​ភ្លើង បាន​ជួយ​បំភ្លឺ​ផ្លូវ ងាយស្រួល ក្នុងការ​ធ្វើដំណើរ និង​ជួយ​ការពារ​សន្តិសុខ ពេលធ្វើ​ដំណើរ នៅពេល​យប់​ផងដែរ​។ ប៉ុន្តែ​សំណូមពរ​ឱ្យ អាជ្ញាធរ ជួយផ្តល់​ដើមឈើ សម្រាប់​ការដាំ​នេះ​។​

​អ្នកស្រី ឃាង ស៊ី​ផាន ចៅសង្កាត់​សំបួរមាស បាន​ឆ្លើយតប​ថាៈ ទាក់ទិន​នឹង​ការដែល លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​អាជ្ញាធរ​ភូមិ សង្កាត់ ចលនា​ប្រជាពលរដ្ឋ ដាំ​ដើមឈើ ចំនួន​មួយ​ដើម និង​បង្គោល​ភ្លើង​បំពាក់​អំពូល​បំភ្លឺ តាម​ដងផ្លូវ​មួយ​ផ្ទះ មួយ​នេះ គឺមាន​ភូមិ​ចំនួន​ពីរ ត្រូវការ​ដើមឈើ ជា​កូន​ចំនួន​ប្រមាណ ៥០០ ដើម ដោយ​អ្នកស្រី នឹង​ស្នើសុំ​បន្តទៅ​លោក​អភិបាលខេត្ត ៕/V​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

អភិបាលខេត្ត​កំពង់ចាម ចលនា​ប្រជាពលរដ្ឋ ឱ្យដាំ​ដើមឈើ នៅខាងមុខ​ផ្ទះ និង​ដាក់​អំពូល​ភ្លើង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular