ដោយៈ ជា សីហៈ/ភ្នំពេញៈ អន្តរស្ថាប័ននឹងសហការគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅក្នុងស្រុកមួយមានរយៈពេល ២ថ្ងៃគឺពីថ្ងៃទី ២៧ ដល់ ២៨ ខែ មករា ឆ្នាំ ២០២១នៅខេត្តសៀមរាប ដើម្បីលើកកំពស់វិស័យទេសចរណ៍។
ស្ថាប័នទាំងនេះ រួមមាន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង រដ្ឋបាលខេត្តសៀមរាប ។
ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍(ក.គ.អ.អ.)បានអះអាងថាវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី០២នឹងរៀបចំនៅសណ្ឋាគារសុខាសៀមរាបខេត្តសៀមរាបក្រោមអធិបតីភាពលោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានការងារក្រុមការងារអន្តរក្រសួង(ក.គ.អ.អ)តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ)និងលោកវ៉េងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជាអនុប្រធានការងារក្រុមការងារអន្តរក្រសួង(ក.គ.អ.អ)៕.mara