ប្រែសម្រួល : កញ្ញាដាលីស ៖ រឿងជែមស៍ ប៊ន No Time To Die ត្រូវបានពន្យារពេលម្តងទៀត មានន័យថា អ្នកគាំទ្រត្រូវរង់ចាំ ៦ ខែទៀតដើម្បីមើលខ្សែភាពយន្តចារកម្មមួយនេះ។
កាលបរិច្ឆេទថ្មីសម្រាប់ខ្សែភាពយន្តនេះត្រូវបានចែករំលែកនៅលើគណនី Twitter ផ្លូវការរបស់ខ្សែភាពយន្តជែមស៍ប៊នកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញកាលបរិច្ឆេទរំពឹងទុកចុងក្រោយគឺថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២១ ។
ខ្សែភាពយន្តនេះគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី ២ ខែមេសា បន្ទាប់ពីត្រូវបានប៉ះពាល់ដោយការកែប្រែជាច្រើនដោយសារជំងឺរាតត្បាតកូវីដ១៩។
ភាពយន្តដឹកនាំដោយលោក ខារី ចូលី ហ្វូគូណាហ្គា ដើមឡើយគ្រោងនឹងបញ្ចាំងនៅខែមេសាឆ្នាំ ២០២០ ប៉ុន្តែត្រូវរុញទៅខែវិច្ឆិកាវិញ មុនពេលការដាក់បញ្ចាំងត្រូវប្តូរម្តងទៀតទៅខែមេសាឆ្នាំ ២០២១ ដោយសារជំងឺកូវីដ១៩រាលដាលខ្លាំងពេក៕
រឿង No Time To Die ដែលលោកដានីញែល ក្រេក សម្តែងជាលើកចុងក្រោយក្នុងនាមជាតួជែមស៍ ប៊ន ត្រូវពន្យារពេលបញ្ចាំង ៦ ខែទៀត