ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខណ្ឌជ្រោយចង្វា រដ្ឋបាលខណ្ឌជ្រោយចង្វារ និងរដ្ឋបាលស្រុកមុខកំពូល បានបើកកិច្ចប្រជុំពិភាក្សា អំពីបញ្ហាព្រំប្រទល់រដ្ឋបាល និងការរួមគ្នារក្សាសន្តិសុខ រវាងរដ្ឋបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងស្រុកមុខកំពូល ខេត្តកណ្ដាល។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឡេង រ៉ាវង្ស អភិបាលរង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងលោក សាន វ៉ាន់ធុល អភិបាលរង ស្រុកមុខកំពូល ខេត្តកណ្ដាល និងដោយមានការចូលរួមពី លោកមេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌ-ស្រុក លោកចៅសង្កាត់ លោកមេឃុំ នាយប៉ុស្តិ៍នគរបាល និងភូមិពាក់ព័ន្ធ សរុបចំនួន ៣៣ នាក់៕/V