លោក ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​

​ដោយៈ​បាយ័ន​/​សៀមរាបៈ ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អមដំណើរ​ដោយ​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ក្រុមការងារ នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ទាំង​៣៨​ខ្សែរ ក្នុង​ក្រុង​សៀមរាប​។​

​ក្នុងឱកាស​នោះ​លោក​ហ៊ុន ម៉ា​នី ចុះ​ជួប​ដោយផ្ទាល់​ចំពោះ​ក​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ដែលមាន​នាយ​ឧ​ត្ត​ម​សេនី​យ៌ ខេង សុមេធ​ជា​មេបញ្ជាការ ដែល​កំពុង​ប្រតិ​បប​ត្តិ​ការស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដោយ​លោក​បាន​កោត​ស​សើរ​ដល់​គ្រប់​កងឯកភាព​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញបេសកកម្ម​យ៉ាង​មមាញឹក ហើយ​ស្ថាបនា​ផ្លូវ​ឱ្យទាន់​ផែនការ​៕​

លោក ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​

លោក ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​

លោក ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular