រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បើក​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​ការប្រកួត​កីឡា​ទោច​ក្រ យាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ ខ្មែរ​កីឡា​ទោចក្រយាន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ពៅ ពិ​សិទ្ធិ អភិបាលរង​នៃ​គណៈ អភិបាលខេត្ត​សៀមរាប ។​

​ថ្លែង​ក្នុងឱកាស​បើក​ការប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី កីឡា​ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស និង​ត្រូវមាន​ការយោគយល់​គ្នា​គោរព បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។​

​លោក​ប្រធាន​ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនី ប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស នៃ​ការប្រកួត​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ប្រធាន​បាន​សម្ដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ ប្រតិភូ​ដឹកនាំ​ក្រុមកីឡា ទោចក្រយាន​ទាំងអស់​ក្នុង​កិ​ច្ទ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត កីឡា​ទោចក្រយាន​នេះ​ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​គុណភាព ជាពិសេស អាជ្ញាធរ​ខេត្តសៀមរាប ដែល​បាន​សហការគ្នា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ដែល​ញុំ​ា​ង​ឱ្យ​កម្មវិធី​នេះ ទទួលបាន​កីឡាករ​-​កីឡាការិនី ចូលរួមបាន​យ៉ាងច្រើន​កុះករ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ថា នៅសល់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ត្រឹមតែ​២​ដង​ទៀត និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម មួយទៀត នឹង​ដល់ពេល ប្រទេស​យើង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ហើយ ហើយ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​សូម​ជម្រាបជូន​ថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជា ណា​ចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​សាលា ខេត្តសៀមរាប បានរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​សម្រាប់​ហ្វឹកហាត់ បំប៉ន​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​នានា​៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular